ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ថ្មី​នាំ​ពី​ប្រទេស​ថៃ​ប្រមាណ​៨០​គ្រឿង

8 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ ប្រភព​ច្បាស់​ការ​រាយ​ការណ៍​មុន​នេះ​បន្តិច​ពី​ច្រក​ទ្វារ​ចាំ​យាម​ខេត្ត​កោះ​កុង​មក​ថា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ មករា នេះ មាន​ចំនួន​២​រថយន្ត​របស់​ថៃ​ដែល​គេ​ប្រាប់​ថា មាន​ម៉ូតូ​ប្រមាណ​៨០​គ្រឿង ។

ខេត្ត​កោះ​កុង ៖ ប្រភព​ច្បាស់​ការ​រាយ​ការណ៍​មុន​នេះ​បន្តិច​ពី​ច្រក​ទ្វារ​ចាំ​យាម​ខេត្ត​កោះ​កុង​មក​ថា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ មករា នេះ មាន​ចំនួន​២​រថយន្ត​របស់​ថៃ​ដែល​គេ​ប្រាប់​ថា មាន​ម៉ូតូ​ប្រមាណ​៨០​គ្រឿង ។ ក្នុង​ខែ​មករា ២០១៦ នេះ មាន​ប្រមាណ​រាប់​រយ​គ្រឿង​ហើយ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ចាំយាម ដែល​ជា​​ច្រក​ទ្វារ​អន្តរ​ជាតិ​មាន​ភាព​ងាយ​ស្រួល​ខាង​នាំ​ចូល ។

តាម​ការ​កត់​សម្គាល់​ និង​ជា​ទម្លាប់​ទៅ​ហើយ ពេល​រថយន្ត​ថៃ​ដាក់​ម៉ូតូ​បាន​២​ជាន់​នាំ​ចូល​ម្តងៗ បាន​ដឹក​ឆ្ពោះ​ទៅ​ឃ្លាំង​មួយ​នៅ​ជិតច្រក​ទ្វារ​នោះ​ដែរ ហើយ​ទយ​គូទ​ជាប់​ជា​មួយ​រថយន្ត​ខ្មែរ ធ្វើ​សកម្ម​ភាព​ផ្ទេរ​ពី​រថយន្ត​ថៃ​រុញ​ដាក់​ចូល​រថយន្ត​របស់​ក្រុម​ហ៊ុន​ខ្មែរដោយ​រលូន ។ ដល់​ពេល​យប់ ទើប​រថយន្ត​ដឹក​ម៉ូតូ​ចេញ​ដំណើរ​ពី​ខេត្ត​កោះ​កុង ឆ្ពោះ​មក​រាជ​ធានី​ភ្នំពេញ ឬ​ហួស​ទៅ​ណា​ទៀត​ អត់​មានអ្នក​ណា​រាយ​ការណ៍​ដឹងទេ ។

ប៉ុន្តែ​ក្នុង​សប្តាហ៍​មុន​នេះ អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​​បាន​ត្រួត​ពិនិត្យ​​ហាង​លក់​ម៉ូតូ​ក្នុង​​ក្រុង​បាត់​ដំបង​បាន​រក​ឃើញ​ម៉ូតូគេច​ពន្ធ​២៣​គ្រឿង ។ សង្ស័យ​នៅ​មាន​ច្រើន​ទៀត​ដែល​ម្ចាស់​ហាង​លាក់​ទុក​នៅ​តាម​ឃ្លាំង​សម្ងាត់​នានា ។

ប្រភព​ពីស​មត្ថ​កិច្ច​និយាយ​ខ្សឹប​ប្រាប់​កោះ​សន្តិ​ភាព​ថា ម៉ូតូ​ថ្មី​គេច​ពន្ធ​ទាំង​នេះ ខ្លះ​មកពី​ច្រក​បឹង​ត្រកួត ខេត្ត​បន្ទាយមានជ័យ ខ្លះ​មកពី​តាម​ច្រក​សំពៅ​លូន ខេត្ត​បាត់ដំបង ហើយ​ខ្លះ​ទៀត​សង្ស័យ​មក​ពី​ច្រក​ទ្វារ​ចាំយាម ខេត្ត​កោះ​កុង ព្រោះ​តម្លៃ​មិនខុស​ថ្លៃ​គ្នា​ប៉ុន្មាន​ទេ ។

មជ្ឈ​ដ្ឋាន​នានា​និយាយថា ស្រួល​ដែរ… ឱ្យ​នាំ​ចូលម៉ាសេរី​ទៅចុះ… អាមាន​ពន្ធ​លាយ​អាអត់​ពន្ធ… ចាំ​ដល់​ពេល​ទំនេរ​ចាំដើរ​ចាប់​ ដើរ​ឆែក ក៏​ម្យ៉ាង​ដែរ កុំ​ឱ្យ​អ្នក​មាន​សមត្ថ​កិច្ច​ទំនេរ​មាត់​ពេក… ហេ! ហេ!