ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍បង្រៀនកម្រិតម្ហូបស្តង់ដារអាស៊ានដល់យុវជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលយុវជនបង្គោលពីស្តង់ដារម្ហូបអាហារអាស៊ានដើម្បីយកទៅបង្រៀនបន្តនេះ មានការចូលរួមពីអ្នកជំនាញចុងភៅមានបទពិសោធន៍ ។ ក្រៅពីការបណ្តុះបណ្តាលទៅលើបច្ចេកទេស ក៏មានដែលការបង្រៀនពីគរុកោសល្យ ក្នុងការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត ដើម្បីចូលរួមបំប៉នជំនាញបន្ថែមដល់អ្នកជំនាញចុងភៅផ្សេងៗទៀត ក្នុងកម្មវិធីបង្កើនជំនាញ…

រាធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលយុវជនបង្គោលពីស្តង់ដារម្ហូបអាហារអាស៊ានដើម្បីយកទៅបង្រៀនបន្តនេះ មានការចូលរួមពីអ្នកជំនាញចុងភៅមានបទពិសោធន៍ ។ ក្រៅពីការបណ្តុះបណ្តាលទៅលើបច្ចេកទេស ក៏មានដែលការបង្រៀនពីគរុកោសល្យ ក្នុងការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត ដើម្បីចូលរួមបំប៉នជំនាញបន្ថែមដល់អ្នកជំនាញចុងភៅផ្សេងៗទៀត ក្នុងកម្មវិធីបង្កើនជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ដែលក្រសួងទេសចរណ៍ បាននឹងកំពុងអនុវត្តក្នុងការដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ។

 សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាផ្នែកសកម្មភាពមួយនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការលើកស្ទួយ និងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងកំលុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័ត រៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ ASSIST វិទ្យាស្ថាន William Angliss នៃប្រទេសអូស្រ្តាលី និងក្រុមហ៊ុន Thalias Hospitality Group ។  

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ការបណ្តុះបណ្តាលនេះ បានធ្វើឡើងស្របពេល កម្ពុជា ត្រៀមបើកទេសចរអន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវឆាប់ៗនេះ ។ លោកបានកោតសរសើរដល់ការចូលរួមពីផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល (NGOs) វិទ្យាស្ថាន William Angliss នៃប្រទេសអូស្រ្តាលី និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ តាមរយៈសិក្ខាសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍នាពេលនេះ ។ 

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលជាតិនេះ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ ដោយមានសិក្ខាកាមចូលរួមចំនួន ២៧ រូប ។ កម្ពុជាបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៦៣០ រូប រួចមកហើយ ដោយគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលទាំងនេះ បានធ្វើការបណ្តុះបណ្តាលបន្ត ឬបណ្តុះបណ្តាលខាងក្នុង (In-house Training) ដល់បុគ្គលិកនៅតាមស្ថាប័នរបស់ខ្លួនប្រមាណ ១,០០០ រូប លើផ្នែកគេហកិច្ច ផ្នែការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ