ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DFAT និង UNDP ចុះ​កិច្ចព្រមព្រៀង​ថវិកា​ជំនួយ​គម្រោង​បោសសំអាត​មីន​ដំណាក់កាល​ទី​៣

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម (DFAT) ប្រទេស​អូស្ត្រាលី និង​មូលនិធិ​អង្គការសហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថវិកា​ជំនួយ​សម្រាប់​គាំទ្រ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម (DFAT) ប្រទេស​អូស្ត្រាលី និង​មូលនិធិ​អង្គការសហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ថវិកា​ជំនួយ​សម្រាប់​គាំទ្រ «​គម្រោង​បោសសំអាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៣» មាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​១២ មក​រា នៅ​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​មីន ។ ពិធី​ចុះហត្ថលេខា​គាំទ្រ​គម្រោង​បោសសំអាត​មីន​ដំណាក់កាល​ទី​៣ នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី Alison Burrows ឯកអគ្គ​រដ្ឋ​ទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោក Napoleon Navaro នាយករង​ប្រចាំ​ប្រទេស​របស់​អង្គការ​យូ​អិន​ឌី​ភី និង​ក្រោម​អធិបតីភាព​របស់​លោក​ប្រាក់ សុ​ខុន រដ្ឋ​មន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​។

លោក​ប្រាក់ សុ​ខុន មាន​ប្រសាសន៍​ថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដែល​បាន​បន្ត​ផ្តល់​ជា​មូលនិធិ ដើម្បី​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​អនាគត​សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុង​ជួប​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក​គូសបញ្ជាក់​ថា «​យោង​ទៅ​លើ​ការ​គណនា​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ផ្ទៃដី​មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​មាន​ប្រមាណ​១.៦៤០​គីឡូម៉ែត្រ​ក្រឡា ដែល​កម្ពុជា​ត្រូវ​ធ្វើការ​បោសសំអាត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៥ និង​ត្រូវការ​ថវិកា​សម្រាប់​ធ្វើការ​បោសសំអាត​ប្រមាណ​៣៦០​លាន​ដុល្លារ​អា​មេ​រិ​ក​» ។ 

គិត​ពី​ខែមករា ដល់​ដំណាច់​ខែតុលា ឆ្នាំ​២០១៥  បាន​ធ្វើការ​បោសសំអាត​មីន​សម្រេច​លើ​ផ្ទៃដី ១៨៤​គីឡូ​មែ​ត្រ​ក្រឡា រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​១៤.៤៤៨​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​៣២៧​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៥៥.៨១៨​គ្រាប់​»​។​   

លោក​បន្ថែម​ថា «​គិត​ពី​ខែមករា មក​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៥ ជន​រង​គ្រោះ​មាន​ចំនួន​១១១​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​មាន​១៥៤​នាក់ ថយ​ចុះ​៤៣​នាក់ ត្រូវជា​២៨%​។ ក្នុង​នោះ​មាន​អ្នក​របួស​៣៩​នាក់ របួស​ដោយសារ​មីន​១៤​នាក់ ពិកា​ដោយសារ​គ្រាប់​មីន​១១​នាក់ ពិការ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​១២​នាក់ ស្លាប់​ដោយសារ​មីន​០៥​នាក់ ស្លាប់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​១៣​នាក់ សរុប​ស្លាប់​១៨​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​មាន​មនុស្ស​ស្លាប់​២១​នាក់ ថយ​ចុះ​០៣​នាក់ ត្រូវជា​១៤%»៕