ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ដាំ​ស្មៅ​អ្នកស្រុក​ស្វាយ​អាត់ ខេត្តកណ្តាល​ជួប​វិបត្តិ​ទីផ្សារ​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន

ខេត្តកណ្តាល​៖ ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​ ១៩ ​រាតត្បាត​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ដាំ​ស្មៅ​លក់​នៅ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ជួប​វិបត្តិ​ទីផ្សារ​ធ្ងន់ធ្ងរ​គ្មាន​អ្នក​ចុះ​ទៅ​ទិញ​។ ស្មៅ​អ្នកស្រុក​ដែល​បាន​ចំណាយ​កម្លាំង ចំណាយ​ទុន​ដាំ​ដុះ​ថែទាំ​ជា​ច្រើន​បាន​ឈូស​ចោល…

ខេត្តកណ្តាល​៖ ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​ ១៩ ​រាតត្បាត​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ដាំ​ស្មៅ​លក់​នៅ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ជួប​វិបត្តិ​ទីផ្សារ​ធ្ងន់ធ្ងរ​គ្មាន​អ្នក​ចុះ​ទៅ​ទិញ​។ ស្មៅ​អ្នកស្រុក​ដែល​បាន​ចំណាយ​កម្លាំង ចំណាយ​ទុន​ដាំ​ដុះ​ថែទាំ​ជា​ច្រើន​បាន​ឈូស​ចោល ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​។

លោក សាន យ៉​ន់ អាយុ​៥២​ឆ្នាំ កំពុង​កាត់​ដើរ​មើល​ស្មៅ របស់​គាត់​ដែល​ដុះ​លូតលាស់​យ៉ាង​ល្អ ក្រោយ​ភ្លៀង​ស្រោចស្រព​នោះ បាន​និយាយ​ឱ្យ​ដឹង​ថា ក្រោយ​មាន​កើត​ជំងឺ​កូ​វី​ដ​១៩ ជាង​មួយ​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ អ្នក​ភូមិ​ស្វាយ​អាត់​ក្រោម ដែល​ប្រកប​មុខរបរ​ដាំ​ស្មៅ​យ៉ាងធ្ងន់ធ្ងរ​។ លោក​ថា​វិធាន​រដ្ឋបាល និង​បម្រាម​គោល​ចរ ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ឈ្មួញ​មិន​ចុះ​មក​ទិញ​ស្មៅ​។

លោក​ យ៉​ន់ ​ត្អូញ​ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដាំ​ស្មៅ​លក់​រាប់​ពាន់​ម៉ែត្រការ៉េ ត្រូវ​កកស្ទះ​នាំ​ចេញ​មិន​បាន ដោយសារ​គ្មាន​ឈ្មួញកណ្តាល​មក​ទិញ ហើយ​បង្ខំចិត្ត​ឈួ​ស​ចោល​តែ​ម្តង​»​។

កន្លង​មករ​បរ​ដាំ​ស្មៅ អាច​ទទួល​បាន​ប្រាក់​ចំណូល​គួរសម​។ ស្មៅ​ដែល​ពលរដ្ឋ​ដាំ​ជា​ប្រភេទ​ស្មៅ សម្រាប់​រៀបចំ​ធ្វើ​សួ​ច្បារ ឬ​គេហដ្ឋាន​ទី​សាធារណ​ផ្សេង​ៗ​។ ប្រភេទ​ស្មៅ​ដែល​ពលរដ្ឋ​ដាំ គេ​ស្គាល់​ថា​ពូជ​ស្មៅ​ជប៉ុន និង ស្មៅ​ម៉ា​ឡេ​ស៊ី​។ តម្លៃ​ស្មៅ​នេះ ក្នុង​មួយ​ម៉ែត្រការ៉េ អាច​លក់​ចេញ ពី ០,៧០ ដុល្លារ ១ ដុល្លារ​។ ស្មៅ​ជប៉ុន​ថ្លៃ​ជាង​ស្មៅ​ម៉ា​ឡេ​ស៊ី ។
លោក សាន យ៉​ន់ និយាយ​ថា កាល​មិន​ទាន់​មាន​ជំងឺ​កូ​វី ក្នុង​មួយ​ខែ​ៗ លោក​អាច​លក់ ស្មៅ​បាន​ចន្លោះ​ពី ៣០០ ម៉ែត្រការ៉េ ទៅ ៤០០ ម៉ែត្រការ៉េ​។ន

អ្នកស្រី សាយ ស៊ុ អាយុ ៦០ ឆ្នាំ បានឱ្យ​ដឹង​ដែរ​ថា កូនចៅ​របស់​គាត់ ដាំ​ស្មៅ​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​របរ​កសិកម្ម​មួយ​នេះ បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​អ្នកស្រី រស់នៅ​សមរម្យ ទើបតែ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ទេ​បាន​ជួប​ការ​លំបាក​ជា​ខ្លាំង គ្មាន​ឈ្មួញ​មក​ទិញ​ស្មៅ ព្រោះ​គេ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩ ។

ស្មៅ​ប្រភេទ​ម៉ា​ឡេ​ស៊ី​ដាំ​រយៈពេល​ប្រមាណ​ជា ៣ ខែ អាច​លក់​ចេញ​ទទួលផល​ហើយ​។ របរ​ដាំ​ស្មៅ​លក់​នេះ គឺជា​ប្រភព​ចំណូល​មួយ​ផ្នែក សម្រាប់​ផ្គត់ផ្គង់​ជីវភាព​អ្នកស្រុក ក្រៅពីរ​របរ​ស្នួល​មាន​ស្រែ​ចម្ការ និង​ការ​លក់ដូរ​ផ្សេង​ៗ​នោះ​។
អ្នកស្រី នួន សម្ផស្ស រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម អ្នក​ដាំ​ស្មៅ​ម្នាក់​ទៀត ត្អូញ​មិន​ខុស​ពី​អ្នក​ភូមិ​របស់​គាត់​នោះ​ទេ​។ អ្នកស្រី​ថា​៖ «​បងប្អូន​ដែល​ប្រកប​មុខរបរ​ដាំ​ស្មៅ​នៅ​ភូមិ​ស្វាយ​អាត់​នេះ​ជួប​ហានិភ័យ​គ្រប់​ៗ​គ្នា មាន​ស្មៅ​តែ​គ្មាន​ឈ្មួញ​ទិញ បើ​មាន​គេ​ឲ្យ​តម្លៃ​ទាប ដោយសារ​គេ​ដឹង​ថា​យើង​គ្មាន​ទីផ្សារ​»​។

ទោះ​យ៉ាងណា អ្នកស្រី​សម្ផស្ស​បាន​បញ្ជាក់​ផង​ដែរ​ថា មុខរបរ​ដាំ​ស្មៅ​លក់​របស់​អ្នក​ភូមិ​ស្វាយ​អាត់​ក្រោម បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​គាត់ បាន​ល្អ​ប្រសើរ​ច្រើន និង​មិនសូវ​នឿយហត់ ដូច​កាលពីមុន ដែល​ពួក​គាត់​ធ្លាប់​ដាំ​ដើម​កក់ ជ្រលក់​កក់ និង​ត្បា​យ​កន្ទេល​លក់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ