ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​សាលាស្រុក​បរិបូរ​ណ៌​ទទួលស្គាល់​ថា​៖​ពិត​ជា​មាន​គេលួចឈូសយកដី​ព្រៃ​លិច​ទឹក​មែន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាស្រុក​បរិបូណ៌ កាលពីរសៀល​ថ្ងៃ​ទី​៩ ​សីហា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ បន្ទាប់​ពេល​មាន​បណ្ដាញ​សង្គម​បាន​បង្ហោះ​រូបភាព​អម​ដោយ​ខ្លឹមសារ​ខ្លី​ៗ​ថា ដី​ព្រៃ​លិច​ទឹក​ត្រូវ​បាន​គេ​ឈូស​រំលោភ​យក​សល់​តែ​ស្លាក​ហាម​ឃាត់ ។…

​ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាស្រុក​បរិបូណ៌ កាលពីរសៀល​ថ្ងៃ​ទី​៩ ​សីហា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ បន្ទាប់​ពេល​មាន​បណ្ដាញ​សង្គម​បាន​បង្ហោះ​រូបភាព​អម​ដោយ​ខ្លឹមសារ​ខ្លី​ៗ​ថា ដី​ព្រៃ​លិច​ទឹក​ត្រូវ​បាន​គេ​ឈូស​រំលោភ​យក​សល់​តែ​ស្លាក​ហាម​ឃាត់ ។ សូមរំលឹកថា ៖ ដី​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លា.ប់​ ​នៅ​តែ​មាន​​គេលួច​ឈូស​ឆាយ​​យក​ធ្វើជា​ក​ម្ម​សិទ្ធិ​

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាស្រុក​បរិបូរ​ណ៌​បាន​បញ្ជាក់​ថា​៖ សាលាស្រុក​បរិបូណ៌​មាន​កិត្តិយស សូម​បកស្រាយ​បំភ្លឺ​ជូន​សាធារណៈជន បណ្ដាញ​សង្គម និង​សារព័ត៌មាន​ទាំងអស់ ​មេត្តា​ជ្រាប​ថា​៖​កន្លង​មកនេះ (​ពិតជា​មានការ​លួច​ចូល​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ពេល​យប់ នៅ​តំបន់​ត្រពាំង​ត្រស់ ជាប់​ព្រំប្រទល់​ភូមិ​ល្បើក និង​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉​ង ពិតប្រាកដ​មែន ហើយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ចុច GPS លើ​ផ្ទៃដី​ដែល​បាន​ខូចខាត​ឃើញ​មាន​ទំហំ​ប្រហែល​26​ហិ​កតា​ ដោយ​បាន​បោះ​ស្លាក​ហាមឃាត់​៦​ស្លាក និង​កំណត់​មុខសញ្ញា​ជនល្មើស​ចំនួន​៤​នាក់ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ​ ។

សូម​បញ្ជាក់​ថា ​កន្លង​មកនេះ​ អភិបាលស្រុក​បាន​យកចិត្តទុកដាក់​នូវ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ជលផល និង​ទោសទណ្ឌ​ប្បញ្ញត្តិ​ផ្សេង​ៗ ជូន​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ឃុំ​ពិសេស​តែងតែ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​មើល​ផ្ទៃដី​លិច​ទឹក​ជាប់​ជា​ប្រចាំ នៅ​គ្រប់​តំបន់​ទាំងអស់ ធ្វើ​យ៉ាងណា​រួមចំណែក​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន ឲ្យ​ខាន​តែ​បាន​ដាច់ខាត ទោះបី​មិន​បាន​ទាំងស្រុង​ក៏​ដោយ ​។ ក្នុង​ន័យ​នេះ​រដ្ឋបាល​ស្រុក​បរិបូណ៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ ​ដែល​បាន​ចូលរួម​ផ្ដល់​ព័ត៌មាន ក្នុង​ន័យ​រិះគន់​ស្ថាបនា ព្រោះ​រាល់​ការ​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភាព​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ជា​យន្តការ ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​គណៈ​អភិបាលស្រុក ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​។

សូម​រំ​ឮ​ក​ដែរ​ថា​៖ កាលពី​ថ្ងៃ​៧ សីហា កន្លងមក ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​ដោយ​ផ្ទាល់ និង​ដោយ​ត្រូ​ន ដី​ព្រៃ​លិច​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ភូមិ​ល្បើក និង​ភូមិ​កំពង់​អួរ ក្នុង​ឃុំ​ខុន​រ៉​ង​ស្រុក​បរិបូរ​ណ៌ ។ ក្រោយ​ពេល​ថត​ចប់​ពេល​ចេញ​មក​វិញ មិន​ទាន់​បាន​ចេញផ្សាយ​ទេ ព្រោះ​ចុង​ស​ប្តា​ហ៍ ត្រូវ​រង់ចាំ​ដាក់​ផ្សាយ​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ ។​ប៉ុន្តែ​ក្នុង​នោះ ដោយ​ឃើញ​រូបភាព មាន​ស្លាក​ហាម​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក បែ​ជា​ត្រូវ​គេ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​អស់​ទៅ​វិញ ។ ទើប​នាំ​គ្នា​បង្ហោះ​ក្នុង​បណ្តាញ​សង្គម នូវ​រូបភាព​និង​ខ្លឹមសារ​ខ្លី​មាន​ន័យ​ថា​៖ មាន​ស្លាក​ហាម តែព្រៃ​លិច​ទឹក​អស់រលីង​។

ក្នុង​ន័យ​នេះ សូម​បញ្ជាក់​ថា​៖ សារព័ត៌មាន គ្មាន​ចេតនា​បន្ទោស​បង្អាប់​ដល់​រដ្ឋអំណាច ឬ​មន្ត្រី​ជំនាញ​នោះ​ទេ គឺ​គ្រាន់តែ​ចង់​បង្ហាញ​ពី​ការ​រិច​រិល​ព្រៃ​លិច​ទឹក​ដែល​ចេះ​តែ​ហិនហោច​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ម្តង​បន្តិច​ៗ ពី​សំណាក់​ជនខិលខូច ដែល​ប្រើ​រូបភាព​ឆ្លៀត​ឱកាស​ទាំងថ្ងៃទាំងយប់​តែ​ប៉ុណ្ណោះ ហើយ​មិនមែន​តែ​តំបន់​នឹង​នោះ​ទេ គឺ​មាន​គ្រប់​តំបន់​ដែល​មានព្រៃ​លិច​ទឹក ។ សង្ឃឹមថា​៖ ជនខិលខូច​ដែល​តែងតែ​បំពា​ននឹង​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ជាមួយ​គ្នា​នេះ ដី​ព្រៃ​លិច​ទឹកនឹង​ត្រូវ​បាន​មក​ជា​សម្បត្តិ​រដ្ឋ​វិញ លែង​ជាក​ម្មសិ​ទ្ឋ​បុគ្គល​ជាក់​ជា​ពុំខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ