ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករចំណាកស្រុក ៖ ការវិលចូលប្រទេសប្រៀបដូចជាសត្វវិលចូលសំបុកពេលអាសន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការផ្ទុះជំងឺកូវីដ ១៩ ខ្លំាងក្លានៅប្រទេសថៃ បានជំរុញឲ្យពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះស្វះស្វែងធ្វើដំណើរត្រឡប់មកកាន់ប្រទេសវិញ ។ ផ្ទុះកូវីដនៅថៃដែលធ្វើឲ្យពលករខ្មែរបាត់បង់ការងារ គ្មានប្រាក់ផ្គត់ផ្គង់ការរស់នៅ…

រាជធានីភ្នំពេញ ៖ ការផ្ទុះជំងឺកូវីដ ១៩ ខ្លំាងក្លានៅប្រទេសថៃ បានជំរុញឲ្យពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះស្វះស្វែងធ្វើដំណើរត្រឡប់មកកាន់ប្រទេសវិញ ។ ផ្ទុះកូវីដនៅថៃដែលធ្វើឲ្យពលករខ្មែរបាត់បង់ការងារ គ្មានប្រាក់ផ្គត់ផ្គង់ការរស់នៅ ពិសេសបារម្ភពីសុខភាព ពីព្រោះនៅប្រទេសគេមិនកក់ក្តៅដូចនៅប្រទេសខ្លួនឯងនោះទេ ។ នៅប្រទេសគេឆ្ងាយពីញាតមិត្ត ឪពុកម្តាយ ខ្លះឆ្ងាយប្តី ឆ្ងាយប្រពន្ធ ដូច្នេះនៅគ្រាសន្នបែបនេះមានតែផ្ទះ និងស្រុកកំណើតប៉ុណ្ណោះសុវត្ថិភាព។

នៅច្រកព្រំដែនមានសេចក្តីរាយការណ៍មកថា ពលករខ្មែរត្រូវអាជ្ញាធរថៃដឹកមកទម្លាក់រៀងរាល់ថ្ងៃបើមិនដូច្នេះពួកគាត់មួយចំនួនស្វែងរកផ្លូវមកផ្ទះដោយខ្លួនឯង ប៉ុន្តែជាអកុសលពួកគាត់មានការលំបាកបន្តិចដោយសារពេលនេះអាជ្ញាធរបានបិទខ្ទប់ខេត្តជាប់ព្រំដែនថៃចំនួន ៧ និងខេត្តសៀមរាបមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បំប្លែងថ្មីដែលគេដឹងថា បានឆ្លងចូលពីក្រៅមកកម្ពុជា ។

ផ្ទះជាជម្រក ជាទីស្នាក់អាស្រ័យការពារកម្តៅ ភ្លៀង និងព្យុះ ។ នៅផ្ទះមានម៉ែ មានឪពុក មានបងប្អូនញាតិមិត្ត ផ្តល់បាយទឹក និងកម្លំាងចិត្ត ។ ផ្ទះរបស់មនុស្សមិនខុសពីសំបុករបស់សត្វនោះទេ ទំាងមនុស្ស ទំាងសត្វ ទោះបីបានធ្វើដំណើរទៅដល់ទីណានៅក្នុងការប្រកបការងារចិញ្ចឹមជីវិត និងស្វែងរកចំណី ក្នុងកាលដ៏យូរ ឬឆាប់យ៉ាងណាក្តី នៅទីបំផុតនឹងធ្វើដំណើរវិលមកកាន់លំនៅដ្ឋាន ឬសំបុកវិញជាក់ជាមិនខាន ។ គ្មានអ្វីដែលកក់ក្តៅ និងសុវត្ថិភាពជាងផ្ទះ និងសំបុករបស់ខ្លួននោះឡើយ ។

មិនថាពេលមានអាសន្ននោះទេ ដែលពលរដ្ឋត្រូវធ្វើដំណើរមកកាន់លំនៅដ្ឋាន សូម្បីពេលសប្បាយ ពេលមានបុណ្យទានជាប្រពៃណី ជាទំនៀមទម្លាប់ ពលរដ្ឋតែងតែធ្វើដំណើរពីទីឆ្ងាយជិត ទៅកាន់ទីកំណើត លំនៅដ្ឋានដើម្បីជួបជុំឪពុកម្តាយ ប្តីប្រពន្ធ កូនចៅនិងក្រុមគ្រួសារដើម្បីអបអរសាទរនៅក្នុងឱកាសពិសេសនោះដែរ ។ ជាទម្លាប់នៅក្នុងការរស់នៅរបស់ពលរដ្ឋខ្មែរ តំាងពីយូរយារមកហើយ ឲ្យតែដល់រដូវភ្ជុំបិណ្ឌ ពេលចូលឆ្នាំប្រពៃណីជាតិម្តងៗ ទោះខ្លួនបានឃ្លាតឆ្ងាយពីស្រុកកំណើត ទៅដល់ទីណាក្តី តែងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានវិញ ទោះបីជាពេលនោះទំនិញឡើងថ្លៃ សេវាដឹកជញ្ជួន រថយន្តឈ្នួលថ្លៃមួយជាពីរ មួយជាបីយ៉ាងណាក្តី ពលរដ្ឋនៅតែសម្រុកធ្វើដំណើរទំាងយប់ ទំាងថ្ងៃដើម្បីបានទៅស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសបុណ្យទានទោះបីចំណាយលុយកាកច្រើនយ៉ាងណាក្តី ។

ចំណែកគ្រាមានទុក្ខ គ្រាមានអាសន្នវិញពលរដ្ឋក៏មិនភ្លេចផ្ទះសម្បែងនោះដែរ ។   មានអាសន្នកាន់តែត្រូវការទៅផ្ទះ ទៅជួបម៉ែ ជួបឪដើម្បីសម្រាលការលំបាក ។ នៅពេលនេះពលរដ្ឋខ្មែរប្រមាណជាជិត ២ លានដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ នៅក្នុងគ្រាដែលប្រទេសនេះកំពុងរាតត្បាតខ្លំាងដោយសារជំងឺកូវីដ ១៩ នោះ ពួកគាត់ប្រាកដណាស់ត្រូវការវិលមកផ្ទះសម្បែង ជួបជុំក្រុមគ្រួសារវិញ ។

ពលករដែលធ្វើការនៅប្រទេសថៃ កំពុងស្វែងរកមធ្យោបាយត្រឡប់មកផ្ទះបាននិយាយថា ពួកគាត់មានការលំបាកជាខ្លំាងនៅក្នុងការនៅប្រទេសគេ ។ លំបាកដោយមិនទទួលបានសេវាសង្គម សេវាសុខាភិបាលដូចប្រជាជនគេដែលជាម្ចាស់ស្រុក គ្មានចំណីអាហារគ្រប់គ្រាន់នៅពេលបាត់បងការងារ ។ សូមជម្រាបថា ក្នុងចំណោមពលករខ្មែរប្រមាណ ២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃក្នុងចំនួនច្រើនជាពលករខុសច្បាប់ ដូច្នេះពួកគាត់មិនទទួលបានការពារដោយច្បាប់នោះទេ ហើយសូម្បីតែថៅកែដែលកន្លងមកលួចលាក់ប្រើកម្លំាងពលកម្មពួកគាត់ នៅគ្រាអាសន្នដូច្នេះពួកគេភាគច្រើនមិនទទួលខុសត្រូវនោះឡើយ ។

ឆ្លើយតបការសម្រុកមកម្ពុជានេះ អាជ្ញាធរខ្មែរ ពិសេសស្ថានទូតកម្ពុជានៅប្រទេសថៃ បានសហការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលថៃ ដើម្បីផ្តល់ការឧបត្ថម្ភដល់ពលករនៅទីនោះ និងបានណែនាំសូមឲ្យពលករខ្មែរគោរពតាមវិធានការរបស់ប្រទេសគេដើម្បីរក្សាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ។ នៅតាមព្រំដែនវិញក៏ដូច្នេះសមត្ថកិច្ច បានសហការជាមួយភាគីថៃក្នុងការផ្តល់ចំណីអាហារ សម្ភារៈដល់ពលករដែលបានធ្វើដំណើរមកដល់ព្រំដែនហើយ ដើម្បីពួកគាត់បន្តស្នាក់នៅលើទឹកដីថៃមួយរយៈខ្លីក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ មកប្រទេសនិងសាច់ញាតខ្លួននៅផ្ទះ ។ ចំណែកនៅខាងប្រទេសនេះមណ្ឌលចក្តាឡីស័កបានរៀបចំឡើងដើម្បីផ្តល់កិច្ចការពារដល់សុខភាពពលរដ្ឋ ។

ពលករម្នាក់ឈ្មោះ អ្នកស្រី ណុប ដែលបានចេញទៅធ្វើការនៅប្រទេសថៃ ប្រមាណ ៣ ឆ្នាំហើយ បាននិយាយប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី និងស្វាមីបានបាត់ បង់ការងារអស់រយៈជិត ៤ ខែហើយ ដោយសារវិធានការបិទខ្ទប់របស់អាជ្ញាធរថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នៅពេលគ្មានការងារនៅក្នុងប្រទេសគេជីវភាពពួកគាត់មានការលំបាកណាស់ ណាមួយមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលគេឡើយ ។ ដូច្នេះនៅគ្រាអាសន្ន និងលំបាកនេះ ពួកគាត់ត្រូវវិលមកស្រុកកំណើតវិញដើម្បីជួបជុំក្រុមគ្រួសារវិញ ។ តែនៅពេលនេះគាត់គ្មាន សោហ៊ុយធ្វើដំណើរ និងខ្លាចនាំមេរោគមកចម្លងក្រុមគ្រួសារនៅភូមិស្រុកទៀត ។ អ្នកស្រីបញ្ជាក់ថា កាលៈទេសៈពិតជាលំបាកណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ