ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាង៤០០នាក់ មកពីក្រៅជា១០០នាក់ និងស្លា.ប់១៧នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា​នេះ​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ covid-19 នៅ​ក្នុង​សហគមន៍​មាន​ចំនួន​ជាង ៤០០​នាក់ និង​អ្នក​ឆ្លង​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​ជាង…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា​នេះ​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ covid-19 នៅ​ក្នុង​សហគមន៍​មាន​ចំនួន​ជាង ៤០០​នាក់ និង​អ្នក​ឆ្លង​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​ជាង ១០០​នាក់ ខណៈ​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​១៧ នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៥៨៣​នាក់​ទៀត ជា​សះស្បើយ ៦៥៨​នាក់ និង​ស្លា​.​ប់​១៧ នាក់ ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ចំនួន​៤២៦​នាក់ និង​អ្នកដំណើរ​ពី​បរទេស ១៥៧​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​អះអាង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ មាន អ្នក​ឆ្លង​សរុប ៧៩,៦៣៤​នាក់ អ្នកជា​សះស្បើយ​៧២,៨០៣​នាក់ និង​អ្នក​ស្លា​.​ប់​១,៤៨៨​នាក់ ។

បើ​តាម​តួលេខ​ដែល​ក្រសួងសុខាភិបាល​បង្ហាញ​ចំនួន​អ្នក​ឆ្លង​ទាំង​ក្នុង​សហគមន៍ និង​នាំ​មក​ពី​ក្រៅប្រទេស​មាន​ចំនួន​កើនឡើង​ជាង​ថ្ងៃ​ទី​៣ សីហា​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ