ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​កំពង់ឆ្នាំង​នឹង​មាន​ទីលាន​ចាក់សំរាម និង​អាង​ចម្រោះ​ទឹក​កខ្វក់​ទំហំ​ជាង​១២​ហិ​កតា

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ដំណើរការ​សាងសង់​ទីលាន​ចាក់សំរាម​របស់​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ដំណើរការ​សាងសង់​ទីលាន​ចាក់សំរាម​របស់​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា​៖ ទីលាន​ចាកសំរាម​ដែល​កំពុង​ដំណើរការ​សាងសង់​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​នឹង​លើកកម្ពស់​សោភ័ណ​ភាព អនាម័យ បរិស្ថាន​ទីក្រុង​កំពង់ឆ្នាំង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល ទីក្រុង​ស្អាត បរិស្ថាន​ល្អ​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា​៖ ក្នុង​គម្រោង​ផ្ទៃដី​សាងសង់​ទីលាន​ចាក់សំរាម​នេះ​មាន​ទំហំ​ប្រមាណ​ជាង​១២​ហិ​កតា ដោយ​សាងសង់​លើ​ភូមិសាស្ត្រ​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ ចំពោះ​ការ​សាងសង់​ទីលាន​ចាក់សំរាម និង​អាង​ចម្រោះ​ទឹក​កខ្វក់​នេះ​ជា​គម្រោង​កែ​លម្អ​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប និង​ជា​កម្ចី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​ចាប់ផ្ដើម​សាងសង់ កាលពី​ខែមេសា ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២១​នេះ​។ គម្រោង​ទាំងមូល​រួម​មាន​កន្លែង​ចាក់សំរាម​, ស្រះ​សម្អាត​ទឹក​កខ្វក់​ចេញពី​សំរាម​, ស្រះ​ត្រងទឹក​កខ្វក់ ,​អគារ​រដ្ឋបាល​, អណ្ដូង​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក​, ផ្លូវ​ចូល​ទីលាន​កប់​សំរាម​,​បន្ទប់​ម៉ាស៊ីនភ្លើង​, ប្រព័ន្ធ​លូរ​បង្ហូរ​ទឹកភ្លៀង​, របង​ព័ទ្ធ​ជុំវិញ​ទីលាន​ចាក់សំរាម ,​និង​ហេដ្ឋារចនាសម្ព័ន្ធ មួយ​ចំនួន​ទៀត​។

ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ បាន​បន្ត​ថា​៖ នៅ​ពេល​គម្រោង​សាងសង់​ទីលាន​ចាក់សម្រាម​នេះ​រួចរាល់ នឹង​ពិតជា​បាន​លើកកម្ពស់​សោភ័ណ​ភាព អនាម័យ បរិស្ថាន​ទីក្រុង ទីប្រជុំជន ធានា​បាន​សុខុមាលភាព ល្អ​ប្រសើរ ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត​ជំនួស​មុខ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ឯកឧត្តម សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាន​ផ្ដល់​គម្រោង​ដ៏​មាន​សារៈសំខាន់ ដែល​ពុំ​ធ្លាប់​មាន​ជូន​ដល់​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ