ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់វិធានការទប់ស្កាត់​ពលករ​ខ្មែរត្រឡប់​ពី​​​ថៃ​ខណៈ​​​រាប់រយនាក់កំពុងស្ទះ​នៅព្រំដែន​​ដី​ថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ បាន​ដាក់​វិធានការ​ដល់​កងកម្លាំង​ដែល​ឈ​រតាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់​ស្កាត់​អោយ​បាន​លើ​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ ក្នុងពេលដែលលោកដឹកនាំកម្លាំង​​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ​។…


ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ បាន​ដាក់​វិធានការ​ដល់​កងកម្លាំង​ដែល​ឈ​រតាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់​ស្កាត់​អោយ​បាន​លើ​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ ក្នុងពេលដែលលោកដឹកនាំកម្លាំង​​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន ​កាលពី​ថ្ងៃ​ទី​៣១
ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ​។

ក្នុង​ឱកាស​ដែល​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ គឺមានការចូលរួម​ដោយ​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង ​និង​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥​ និង​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​ទឹ​ស​ទី​១​បន្ទាយ​មាន​ជ័យ​ និង​ចូលរួម​មេបញ្ជាការ​ និង​មេបញ្ជាការ​រង​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥ ​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន បានអោយ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចការ​បិទខ្ទប់​ភូមិ​សា​ស្គ្រ​៨​ខេត្ត ​រវាង​ព្រំ​ប្រទល់​ខេត្ត ​និង​ខេត្ត​ជាប់​ជាយ​ដែន​ថៃ ​ក្នុង​នោះ​ មាន​ខេត្តបន្ទាយមានជ័យ ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​
ក​ក្ត​ដា ឆ្នាំ​២០២១​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​ សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ
​កូ​វី​ដ​.១៩​ប្រភេទ​ដែល​តា ​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​មានការ​បិទ​ខ្ទប់​រវាង​ខេត្ត​និង​ខេត្ត​នៅ​ខេត្តបន្ទាយមានជ័យ ​ដែល​ខេត្ត​ជាប់​ព្រំប្រទល់​និង​ប្រទេស​ថៃ​ត្រូវ​បាន​បិ​ទព្រំដែន​មិន​អោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​សំដៅ​ទប់ស្កាត់​ពលករ​មិន​អោយ​ត្រឡប់​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា​ ដើម្បី​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយ​ជំងឺ​កូ​វី​ដ​.១៩​ប្រភេទ​ដែល​តា​ ការពារ​មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍ ​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន បាន​ដាក់​វិធានការ​កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុក​ដាក់​ការពារ​ទប់ស្កាត់​អោយ​ចំពោះ​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ ដើម្បី​ការពារ​ទប់ស្កាត់​កូ​វី​ដ​.១០​ប្រភេទ​ដែល​តា​ តាម​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងសុខាភិបាល​ ។

នៅ​ពេល​ដែល​ប្រ​តិ​យោធភូមិ​ភាគ​ទី​៥​ ចុះ​ពិនិត្យ​ព្រំដែន​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ ឃើញ​កងកម្លាំង​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ឃាត់​ពលករ​ខ្មែរ​ជាង​១០​នាក់​ ដែល​លួច​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ ហើយក៏ទទួល​ព័ត៌មាន​បានដឹង​ថា​ មាន​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ដែល​កំពុង​ដេក​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ថៃ ​ក្រោយ​មានការ​បិទ​ខ្ទប់​ចេញ​
មិន​រួច​។

​​គួរ​បញ្ជាក់​ថា​ ​មុន​ថ្ងៃ​បិទ​ខ្ទប់​ព្រំប្រទល់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ និង​ទប់ស្កាត់​តាម​បន្ទាត់​ព្រំដែន​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១​ឃើញ​មាន​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ មាន​ចំនួន​២៩៨​នាក់ (​ស្រី​១២៧​) នាក់ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​.១៩​មាន​ចំនួន​៧០​នាក់ (​ស្រី​២៨​នាក់​) ។

អត្ថបទសរសេរ ដោយ