ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Huawei ប្រារព្ធ​ពិធី​មុន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​3​ម៉ូ​ដែល​ដើមឆ្នាំ​2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​អ្នក​សារព័ត៌មាន​«Media Thanks Party and Happy New Year 2016»

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​អ្នក​សារព័ត៌មាន​«Media Thanks Party and Happy New Year 2016»  នា​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ភោជនីយដ្ឋាន Promenade Lounge ដោយ​មានការ​ចូលរួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន​ជាតិប្រមាណ​៤៥​នាក់ ។

នាយក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei​ប្រចាំ​ប្រទេស​កម្ពុជា លោក​អែម យុ​ទ្ធូ បានឱ្យ​ដឹង​ថា កម្មវិធី​ថ្លែងអំណរគុណ​អ្នក​សារព័ត៌មាន​នេះ ត្រូវ​បាន​ក្រុមហ៊ុន Huawei ធ្វើ​ឡើងជា​រឿយ​ៗ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​បណ្ដា​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ទាំងឡាយ​ដែល​បាន​សរសេរ និង​ចែករំលែក​ព័ត៌មាន​ស្ដី​ពី​ស្មា​ត​ហ្វូ​ន និង​បច្ចេកវិទ្យា Huawei កន្លង​មក និង​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​បាន​ជួបជុំ​សួរសុខទុក្ខ ជជែក​ពិភាក្សា​គ្នា​ពី​ប្រធានបទ​ផ្សេង​ៗ​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន និង​បច្ចេកវិទ្យា​ថ្មី​ៗ ។ លើស​ពី​នេះ អ្នក​សារព័ត៌មាន​ទាំងអស់​ក៏​អាច​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ​បំផុត​របស់ Huawei ទៀត​ផង​។

លោក យុ​ទ្ធូ ក៏​បាន​បង្ហើប​ផង​ដែរ​ពី​គម្រោង​របស់​ក្រុមហ៊ុន Huawei ក្នុង​ការ​នាំ​ចូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣​ស៊េរី​ក្នុង​ពេល​តែ​មួយ​នៅ​ដើមឆ្នាំ ២០១៦​នេះ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ​ពី​ឈ្មោះ របស់​ស្មា​ត​ហ្វូ​ន Huawei ស៊េរី​ថ្មី ទាំង​៣​ស៊េរី​នេះ​ឡើយ ។

លោក​គឹ​ម ប៊ុ​ន មក​ពី​កាសែត​រស្មី​កម្ពុជា ដែល​ជា​អ្នក​សារព័ត៌មាន​រៀមច្បង និង​បម្រើ​ការ​ផ្នែក​សារព័ត៌មាន​ប្រមាណ​២០​ឆ្នាំ​មក​ហើយ បានឱ្យ​ដឹង​ថា លោក​ចូល​ចិត្ត​កម្មវិធី​ថ្លែងអំណរគុណ​អ្នក​សារព័ត៌មាន​របស់​ក្រុមហ៊ុន Huawei ព្រោះ​កម្មវិធី​នេះ​អាច​ឱ្យ​អ្នក​ជួបជុំ​ពិភាក្សា​គ្នា​លេង ស្គាល់គ្នា​កាន់តែ​ច្បាស់​ក្នុង​លក្ខណៈ​ដូច​បងប្អូន ជាមួយ​បណ្ដា​អ្នក​សារព័ត៌មាន​ដទៃ​ជា​លក្ខណៈ​សម្រាក​កម្សាន្ត និង​ញ៉ាំ​អាហារ​ពេល​ល្ងាច ។

លោក​សោម ច​ន្ថា មក​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ក៏​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​ចំពោះ​កម្មវិធី​ថ្លែងអំណរគុណ​អ្នក​សារព័ត៌មាន​របស់​ក្រុមហ៊ុន Huawei នេះ​ដែរ ដោយសារ​តែ​កម្មវិធី​ផ្ដល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ចំណេះដឹង​បន្ថែម​សំខាន់​ៗ​ពី​ស្មា​ត​ហ្វូ​ន Huawei ដែល​ចែករំលែក​ដោយ​បុគ្គលិក​ជំនាញ និង​ជា​ពិសេស​អ្នក​សារព័ត៌មាន​គ្រប់​រូប​អាច​ស្នើ​សុំ​ខ្ចី​ស្មា​ត​ហ្វូ​ន Huawei ប្រើប្រាស់​រយៈពេល​វែង​បាន ។

គួរ​រំឭក​ថា ក្រៅពី​ការ​ជួបជុំ​គ្នា​ញុ​ាំ​អាហារ ស្ដាប់​តន្ត្រី ក្រុមហ៊ុន Huawei ក៏​បាន​ផ្ដល់​ជូន​ផង​ដែរ​ការ​សួរ​សំណួរ​ងាយ​ៗ​អំពី​ក្រុមហ៊ុន​ហូ​វៃ ដើម្បី​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​អ្នក​សារព័ត៌មាន​ផង​ដែរ ។ ក្នុង​នោះ​រង្វាន់​រួម​មាន G7 Plus 01 Huawei P8lite មួយ​រង្វាន់  និង G Play Mini មួយ​រង្វាន់ ៕