ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លំាងកសិករបន្តជ្រោងសេដ្ឋកិច្ចពេលវិបត្តិកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលសរសរស្តម្ភសេដ្ឋកិច្ចជាច្រើនវិស័យបានកំពុងរងផលប៉ះពាល់ជាខ្លំាងដោយសារកូវីដ ១៩ មានវិស័យទេសចរណ៍ សំណង់ ឧស្សាហកម្មកាត់ដេរ នោះ វិស័យកសិកម្ម ដែលជាកម្លំាងកសិករនៅបន្តជ្រោងសេដ្ឋកិច្ចជាតិ…

រាជធានីភ្នំពេញ ៖ នៅពេលសរសរស្តម្ភសេដ្ឋកិច្ចជាច្រើនវិស័យបានកំពុងរងផលប៉ះពាល់ជាខ្លំាងដោយសារកូវីដ ១៩ មានវិស័យទេសចរណ៍ សំណង់ ឧស្សាហកម្មកាត់ដេរ នោះ វិស័យកសិកម្ម ដែលជាកម្លំាងកសិករនៅបន្តជ្រោងសេដ្ឋកិច្ចជាតិ ។ តាមរបាយការណ៍បង្ហាញថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ នេះនៅតែមានភាពប្រសើរ គឺកម្ពុជាអាចទទួលបានចំណូលពីការនាំចេញផលិតផលកសិកម្មចំនួន ២,៩៦ ពាន់លានដុល្លារ ។

ក្នុងចំណោមចំណូលនេះ ការនាំចេញអង្ករទទួលបានចំណូល ២៦១,៨៣ លានដុល្លារ ការនាំចេញស្រូវទទួលបានទឹកប្រាក់សរុបចំនួន ៣២៩,៣៥ លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករមានចំនួន ២,៣៧ ពាន់លានដុល្លារ ។  របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញកសិផលក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២១ នេះមានកំណើនរហូតដល់ ៨៧,១% ក្នុងនោះ ការនាំចេញកសិផលក្រៅពីស្រូវនិងអង្ករមានកំណើនរហូតដល់ ១០៨,៦៣% តែការនាំចេញអង្ករធ្លាក់ចុះប្រមាណ ២៧% ទៅវិញ ។

អ្នកសេដ្ឋកិច្ចបានបង្ហាញទស្សនៈថា វិស័យកសិកម្មពិតជាបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ ១៩ នេះ ។ កន្លងមកប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជាពិភពលោកមានវិបត្តិយ៉ាងណាក្ដីតម្រូវការស្បៀងនៅតែមាន និងកាន់តែមានខ្ពស់ទៅទៀតចំណែកកម្ពុជានឹងមិនមានការខ្វះស្បៀងនោះទេ ។ សម្តេចបានជំរុញឲ្យកសិករខិតខំផលិត ដាំដុះដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងសម្រាប់នាំចេញផង ។ 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមើលឃើញថា នៅក្នុងបរិបទនៃកូវីដ ១៩ ប្រជាជនមួយចំនួនបានបាត់បង់ការងារនៅទីក្រុង ហើយបានវិកទីទីជនបទ ផ្ដើមធ្វើរបរកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ដូច្នេះទើបធ្វើឱ្យវិស័យចិញ្ចឹមសត្វមានការរីកចម្រើន អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានច្រើនជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ