ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន CaItex រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ និង​ថែរក្សា​បរិស្ថាន

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ៖ ក្នុង​ស្មារតី និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​វិស័យ​អប់រំ និង​ការ​ការពារ​បរិស្ថាន ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​លើ​យីហោ Caltex®

ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ៖ ក្នុង​ស្មារតី និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​វិស័យ​អប់រំ និង​ការ​ការពារ​បរិស្ថាន ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​លើ​យីហោ Caltex® បាន​រៀបចំ យុទ្ធនាការ​ស​ប្តា​ហ៍​សប្បុរសធម៌ ដោយ​ជោគជ័យ នៅ​សាលា​បឋម​សិក្សា​អូរ​ត្រជាក់ចិត្ត ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរោង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ថ្ងៃនេះ​យុទ្ធនាការ​អ្នក​ស្ម័គ្រ​ចិត្តនឹង​ធ្វើការ​សម្អាត​ថ្នាក់រៀន បរិវេណ​សាលា និង​ដាំ​ដើមឈើ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​ត្រជាក់ចិត្ត​ផង​ដែរ ។

យុទ្ធនាការ​ស​ប្តា​ហ៍​សប្បុរសធម៌​នេះ គឺជា​ការ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​បុគ្គលិក​ក្រុមហ៊ុន​មក​ពី​ការិយាល័យ​កណ្តាល​ក្រុងភ្នំពេញ ការិយាល័យ​ខេត្ត​ព្រះ​សីហ​នុ  ស្ថានីយ​កាល់​តិច​ក្រុងព្រះសីហនុ និង​មន្ត្រី​អញ្ជើញ​មក​ពី​ការិយាល័យ​អប់រំ​ស្រុក​ព្រៃ​នប់ ។ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​ខេ​ម​បូ​ឌា ក៏​បាន​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សម្ភារ​សិក្សា​មាន​ដូច​ជា ឯកសណ្ឋាន​សាលា សៀវភៅសរសេរ ប៊ិក ខ្មៅ​ដៃ បន្ទាត់ កាបូប​ដាក់​សម្ភារ​សិក្សា និង​ស្បែកជើង ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់​គ្នា ព្រមទាំង​សម្ភារ​សម្អាត​ដូច​ជា​ធុងសំរាម អំបោស និង​សម្ភារ​ផ្សេង​ៗ​ជូន​ដល់​សាលា​បឋម​សិក្សា​អូរ​ត្រជាក់ចិត្ត​ផង​ដែរ ។

លោក Daniel Hwang, Manager Products of Cambodia នៃ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានឃើញ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​លើកកម្ពស់​វិស័យ​អប់រំ និង​ការ​ការពារ​បរិស្ថាន ។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​ធ្វើ​ឱ្យ​យុទ្ធនាការ​ស​ប្តា​ហ៍​សប្បុរសធម៌​នៅ​សាលា​បឋម​សិក្សា​អូរ​ត្រជាក់ចិត្ត​ទទួល​បាន​ជោគជ័យ​។

ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន បាន​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​សង្គម​ជា​ច្រើន​ទៀត​ដូច​ជា យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​យុទ្ធនាការ​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន និង​បង្កើន​អត្ថប្រយោជន៍​សង្គម​ដល់​ប្រទេស​កម្ពុជា​៕