រាជធានីភ្នំពេញ ៖ អតីតបេក្ខនារីប្រឡងចម្រៀង X Factor Cambodia ដែលមហាជនចាត់ថា ជាបេក្ខភាពខ្លាំងម្នាក់ដែរ ពេលនេះបានសម្រេចចិត្តទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ទីដែលនាងបានជួបបុរសនៅក្នុងសុបិន្តរបស់នាង។ នាងបានសម្តែងនៅទីនោះ ហើយក៏បានជួបអ្នកតាមស្នេហ៍ចិត្តស្មោះ រហូតចងក្រងបានរួមរស់ជាមួយគ្នាដោយចិត្តនិងចិត្ត ហើយចាស់ទុំក៏ដឹងឮផងដែរ។
មកទល់ពេលនេះ ជាតិ សុច្ចកា បានរស់នៅក្នុងដែនកោះអូស្ត្រាលី បានច្រើនខែមកហើយ ស្រាប់តែសម្ងំរស់នៅពពោះរហូតឆ្លងទន្លេបានតំណក់ឈាមជាចំណងដៃស្នេហ៍យ៉ាងកក់ក្តៅ និងកូនម្នាក់ដ៏គួរឱ្យ ស្រឡាញ់ទៀត។
សុច្ចកា ដែលជាប់ខ្លួននៅអូស្រា្ដលីជាង១ឆ្នាំនោះ ពេលនេះនាងសម្រាលបានកូនស្រី១ អាយុជិត២ខែដោយដាក់ឈ្មោះថា Jo Hannna ។ នាងបានធ្វើពិធីចេញខែឲ្យកូនស្រីនាងកាលពីពេលថ្មីៗនេះដែរជាមួយសារថា «គ្មានអ្វីសប្បាយជាង ឃើញកូនសុខភាពល្អទេ»។
ក្រោយសម្រាលកូនជិត២ខែនេះដែរ គេឃើញ ជាតិ សុច្ចកា ឡើងគីឡូជាងមុនបន្ដិចហើយ នាងមិនទាន់កំណត់ពេលវេលាវិលចូលស្រុកវិញឡើយ ព្រោះតែកូវីដ១៩ មិនទាន់ស្ងាត់នេះ។
ដោយឡែកសាច់ញាតិរបស់នាងនៅក្នុងស្រុកវិញ បានបង្ហាញអារម្មណ៍ខ្នាញ់កូននាងដែលមើលទៅទើបមានវ័យ៧សប្ដាហ៍សោះ តែថ្លោសខ្លាំងណាស់។
គួរបញ្ជាក់ថា សុច្ចកា បានដឹកដៃលោកឧត្តម រៀបការតាមបែបសាសនាគ្រិស្ដកាលពីចុងខែមីនា ឆ្នាំ២០២១ ហើយពេលនេះនាងបានក្លាយទៅជាម្ដាយគេទៅហើយ។ សុច្ចកា ធ្លាប់ប្រាប់អ្នកកាសែតថា នៅអូស្រា្ដលី ស្វាមីនាងមិនឲ្យនាងធ្វើការអ្វីនោះទេ គឺឲ្យតែនៅផ្ទះ ខណៈដែលប្ដីនាងធ្វើការនៅក្រុមហ៊ុនមួយប្រាក់ខែច្រើនគួសម។
ចែករំលែកព័តមាននេះ