ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​ស៊ី​ម​លេខ​ពិសេស​ៗ​នៅ​លើ​បាតដៃ​របស់​អ្នក

8 ឆ្នាំ មុន

ជា​ការ​ចំណេញ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ជរ​លក់ ឬ​ការ​ខាតបង់​ប្រាក់​កាក់​លើ​សេវាកម្ម​ដ៏​កេងកិប​របស់​ឈ្មួញកណ្ដាល ពេល​នេះ​អ្នក​និយម​ប្រើប្រាស់​ស៊ី​ម​លេខ​ពិសេស​ទាំងអស់​អាច​ជ្រើសរើស​លេខ​សំណព្វចិត្ដ​

ជា​ការ​ចំណេញ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ជរ​លក់ ឬ​ការ​ខាតបង់​ប្រាក់​កាក់​លើ​សេវាកម្ម​ដ៏​កេងកិប​របស់​ឈ្មួញកណ្ដាល ពេល​នេះ​អ្នក​និយម​ប្រើប្រាស់​ស៊ី​ម​លេខ​ពិសេស​ទាំងអស់​អាច​ជ្រើសរើស​លេខ​សំណព្វចិត្ដ​តាម​តម្រូវការ​លើ​បាតដៃ​រៀង​ៗ​ខ្លួន​។

ស្ថិត​ក្នុង​បរិ​ប័​ទ​នៃ​តម្រូវការ​ឥត​ឈប់​ឈរ ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​នានា​តែងតែ​ព្យាយាម​បញ្ចេញ​ក្បាល​លេខ​ជា​ច្រើន ដើម្បី​ផ្គាប់ចិត្ដ​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ស៊ី​ម​លេខ​ពិសេស​ៗ​គ្រប់​ទម្រង់​។

ចាប់ពី​លេខ​តែ​មួយ​ចំនួន​៦ ឬ​៧​ខ្ទង់ លេខ​កា​រ៉េ លេខ​សាម រហូត​ដល់​លេខ​រៀង និង​លេខ​លំនាំ​តាម​ថ្ងៃខែ​ឆ្នាំ​កំណើត​ប៉ា​មា​ក់ ឬ​មនុស្ស​ជាទី​ស្រឡាញ់ សុទ្ធតែ​ជា​តម្រូវការ​របស់​អតិថិជន​ដែល​ប្រាថ្នា​ប្រើប្រាស់​ស៊ី​ម​លេខ​កាលី​ប​ៗ ពីព្រោះ​ពួក​គេ​ជឿ​ថា វា​ជា​លេខ​អនុស្សាវរីយ៍ លេខ​ឡូយ លេខ​នាំ​សំណាង និង​លេខ​ងាយស្រួល​ចង​ចាំ​ជាដើម​។

ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ក្បាល​លេខ​ជា​ច្រើន ថ្មី​ៗ​នេះ​មិត្ដ​ហ្វូ​ន​បាន​ផ្ដល់​ឲ្យ​អតិថិជន​កាន់តែ​ងាយស្រួល​ក្នុង​ការ​បញ្ជា​ទិញ​ស៊ី​ម​លេខ​ពិសេស​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន​តាម​តម្រូវការ​។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ជា​ផ្នែក​មួយ​នៃ​ប្រូ​ម៉ូ​សិន​កម្មវិធី​សេវាកម្ម​សម្រាប់​សិស្សានុសិស្ស «Go to School Together»  អ្នក​ប្រើប្រាស់​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន​ទាំងអស់​អាច​ជ្រើសរើស​នូវ​ស៊ី​ម​លេខ​ពិសេស​ណាមួយ​ដែល​ពួក​គេ​ត្រូវការ​តាម​អន​ឡាញ រួច​ធ្វើការ​បញ្ជា​ទិញ​ដោយ​ភ្ជាប់​ជាមួយ​នូវ​តម្លៃ​ជា​ស្រេច​។
អ្នក​ធ្លាប់​បញ្ជា​ទិញ​ស៊ី​ម​ពិសេស​លើ​ទូរស័ព្ទ​បាន​រៀបរាប់​ថា «​កាល​ពេល​មុន ប្រជាជន​កម្ពុជា​ត្រូវ​ទៅ​បញ្ជ​លក់​ជា​ច្រើន​ដើម្បី​ស្វែងរក​ទិញ​ស៊ី​ម​លេខ​ដែល​ខ្លួន​ពេញចិត្ដ​។ ប៉ុន្ដែ​ពេល​នេះ​សេវាកម្ម​លក់​ស៊ី​ម​លេខ​ពិសេស​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អន​ឡាញ​ដែល​ផ្ដល់​ភាព​ស្រួល​ដល់​ពួក​គេ​ក្នុង​ការ​ជ្រើសរើស​លេខ​កាន់តែ​ងាយស្រួល​»​។ ពួក​គេ​បាន​លើក​ឡើង​ថា វា​គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ទៀត​របស់​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ដែល​យល់​ច្បាស់​អំពី​តម្រូវការ​អតិថិជន​។

គេហទំព័រ​របស់​មិត្ដ​ហ្វូ​ន​បាន​បង្ហោះ​សេចក្ដីណែនាំ​ថា អតិថិជន​អាច​ជ្រើសរើស​ស៊ី​ម​លេខ​ពិសេស​ណាមួយ​ដោយ​គ្រាន់តែ​វាយ​ខ្ទង់​តម្លៃ​ប្រភេទ​លេខ (​ពិសេស ឬ​កំពូល​ពិសេស​) លេខ​ទ្រង់ទ្រាយ (​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពេញចិត្ដ​) រួច​ចុច​ស្វែងរក​។

ប្រភព​ដដែល​បាន​បន្ដ​ថា «​ក្រោយ​ពី​ជ្រើសរើស​លេខ​រួច​ចូរ​ជ្រើសរើស​ពិធី​រក្សា​លេខ​ទុក​ដោយ​អនុវត្ដ​តាម​ការ​ណែនាំ​ទាំង​ពីរ​ដូច​ខាងក្រោម​។ ទី​មួយ ហៅ​ទូរស័ព្ទ​ទៅ​ផ្នែក​បម្រើ​អតិថិជន​១៧៧៧ (​ឥត​គិតថ្លៃ​) ឬ​លេខ​ទូរស័ព្ទ 0979097097 សេន​/​មួយ​នាទី​។ ទី​ពីរ សូម​ទៅ​កាន់​ហាង​លក់​មិត្ត​ហ្វូ​ន​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក​បំផុត ដោយ​ចុច​ត្រង់​ពាក្យ «​បន្ត​» ឲ្យ​មាន​បញ្ជី​លម្អិត​»៕