ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ស្លុតចិត្ត​! ឈិ​ន សុធា​រី ជួប​រឿង​ទុក្ខ​ធំ ព្រោះ​​លោកឪពុក​ទៅ​បាត់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ពិធី​ការិនី ឈិ​ន សុធា​រី ទើបតែ​បាន​ក្លាយជា​ថៅកែ​ដី​ឡូ​ដ៍ និង​ក្លាយជា​ជំទាវ​ថ្មោងថ្មី ក្រោយ​ប៉ះ​គូស្នេហ៍​ថ្មី​នោះ ពេល​នេះ​កំពុង​តែ​ជួប​ទុក្ខ​ធំ នោះ​គឺ​អ្នក​នាង​បាន​បាត់បង់​លោកឪពុក​ហើយ​។ អ្នក​នាង​បាន​ផុស​រូបថត

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី ឈិ​ន សុធា​រី ទើបតែ​បាន​ក្លាយជា​ថៅកែ​ដី​ឡូ​ដ៍ និង​ក្លាយជា​ជំទាវ​ថ្មោងថ្មី ក្រោយ​ប៉ះ​គូស្នេហ៍​ថ្មី​នោះ ពេល​នេះ​កំពុង​តែ​ជួប​ទុក្ខ​ធំ នោះ​គឺ​អ្នក​នាង​បាន​បាត់បង់​លោកឪពុក​ហើយ​។ អ្នក​នាង​បាន​ផុស​រូបថត​បូ​ខ្មៅ​ដែល​អ្នក​ណា​ៗ​ក៏​ផ្អើល និង​មានការ​ចាប់អារម្មណ៍ ហើយ​ស្លត់​ចិត្ត​ព្រោះ​ទើបតែ​រីកមុខ​មាត់ បែរជា​ត្រូវ​បាត់បង់​អ្នកមាន​គុណ​ដែល​គោរព​ស្រឡាញ់​ទៅ​វិញ​។

ឪពុក​ឈិ​ន សុធា​រី តាម​ដឹង​លោក​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​មក​ហើយ ។ លោក​មាន​ជំងឺលើសឈាម ដែល​កាល​នៅ​មាន​កម្លាំង គឺ​រស់នៅ​ផ្ទះ​ម្តុំ​រង្វង់​មូល​ទួល​គោក ហើយ​លោក​រមែង​ដើរ​ហាត់ប្រាណ​ជា​ប្រចាំ​ទាំង​ព្រឹកល្ងាច​ផង​ដែរ​។ ប្រហែលជា​ស្រាកស្រាន្ត​ពី​ជំងឺ ទើប​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក​មិន​មាន​អាកា​រៈ​ធ្វើទុក្ខ ហើយ​ឃើញ​រស់នៅ​ជួបជុំ​គ្រួសារ​កូនចៅ​យ៉ាង​មាន​សេចក្តីសុខ​។ នេះ​ជា​ដំណឹង​ដ៏​រ​ន្ឋ​ត់​មួយទៀត ដែល​អ្នក​ល្បីឈ្មោះ​ក្នុង​ចង្កោម​សិល្បៈ​បាត់បង់​សាច់ញាតិ​ដ៏​សំខាន់​នេះ​។

គួរ​រំលឹក​ថា ក្នុង​ខែកក្កដា​នេះ តារា​ល្បី​ៗ​បាន​បាត់បង់​អ្នកមាន​គុណ មាន​ដូច​ជា យុគ ចិន្តា បាត់បង់​ម្តាយ​, សន វិ​ជ្ជ​បុត្រ បាត់បង់​ម្តាយ​, យូ​រី​បាត់​ម្តាយ​។ ឈិ​ន សុធា​រី បាន​ដកថយ​ពី​សិល្បៈ ក្រោយ​ស្នេហា​បរាជ័យ ចំណង​ស្នេហ៍​ជាមួយ​តារា​សម្តែង​ល្បី​ម្នាក់​បន្សល់​កូនភ្លោះ​ស្រី​២​នាក់​។ នាង​មាន​បងស្រី​ម្នាក់​ជា​តារាចម្រៀង​ល្បី គឺ ឈិ​ន សុ​រ៉ា​វី ដែល​បាត់​បង់ជីវិត​ដោយ​អត្ត​.​ឃាត​។ ហើយ​បច្ចុប្បន្ន​នេះ ត្រកូល ឈិ​ន មាន​ចៅស្រី​ម្នាក់​កំពុង​ល្បីឈ្មោះ​លើ​ការ​សម្តែង គឺ​ឈិ​ន មុនីនាថ ដៃគូ​សម្តែង​ជាមួយ​នាយ​ព្រែក​។ ហើយ​ឈិ​ន សុធា​រី ក៏​មាន​ម្តាយ​រស់នៅ​ប្រទេស​បារាំង​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ