ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៧៩​នាក់​ថែមទៀត​ជាសះស្បើយ ៦៨​នាក់ និង​ស្លា.ប់​ថ្មី ២​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៧៩​នាក់ (​ស្ត្រី ៥១​នាក់​)​។…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៧៩​នាក់ (​ស្ត្រី ៥១​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ១១​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ១៦​នាក់ លើ​អ្នកមាន​ការសង្ស័យ ២១​នាក់ ករណីរ​អាជីវករ​ផ្សារ​កំពង់ត្រាច ២៩​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៧៩​នាក់ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៣​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ១១​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៥៥​នាក់​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាសថា ករណី​ស្លាប់​ថ្មី ២​នាក់​។ ស្ត្រី​ឈ្មោះ តឹក ច​ន្ថ​ន អាយុ ៦០​ឆ្នាំ ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង មាន​ជំងឺ​រ៉ាំរ៉ៃ ប្រចាំកាយ និង​ជាប់​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​។ បុគ្គល​ខាងលើ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ រយៈពេល ៣​ថ្ងៃ មាន​អាកា​រៈ​ក្តៅ​ខ្លាំង ហត់​សន្លប់ ហើយ​ក្រុមគ្រួសារ បញ្ជូន​តាម​រថយន្ត​សង្គ្រោះ ទៅ​មន្ទីរពេទ្យ​ខេត្ត មុន​គ្រូពេទ្យ ទទួល គឺ​ក្រុមការងារ​យក​សំណាក​ពិនិត្យ​ធ្វើតេស្ត​រហ័ស លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ដោយមាន​សភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្រុក​ស្វាយជ្រំ បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១​យប់ រំលង​អា​ធ្រា​ត្រ ដោយ​ជំងឺ​កូ​វីដ​១៩​។ រីឯ​ស្ត្រី​ម្នាក់ទៀត ឈ្មោះ យស់ វណ្ណៈ អាយុ ៦៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា មាន​អាកា​រៈ​ស្រៀវស្រាញ ក្តៅ ក្អក ឈឺ​ក រយៈពេល ៣​ថ្ងៃ ប្រើប្រាស់​ឱសថ​ផ្សំ នៅផ្ទះ មិន​ធូរស្រាល ក៏ត្រូវ​ក្រុមគ្រួសារ បញ្ជូន​ទៅយក​សំណាក នៅ​សា​លាប​ឋ​សិក្សា សំរោង លទ្ធផល​វិជ្ជមាន​កូ​វីដ នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូ​វីដ ក្រុង​បាវិត រយៈពេល​ជាច្រើន​ថ្ងៃ មិន​ធូរស្រាល បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ាង ១១ និង ៣០​នាទី​យប់ ដោយ​ជំងឺ​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤២១៨​នាក់ (​ស្ត្រី ២៣៣៨​នាក់​) ជាសះស្បើយ​សរុប ៣៤៣៣​នាក់ (​ស្ត្រី ១៩៣០​នាក់​) កំពុង​សម្រាក​ព្យាបាល ចំនួន ៧០៦​នាក់ (​ស្ត្រី ៣៤៦​នាក់​)​។ ករណី​ស្លាប់ កើនឡើង​ដល់ ៦៧​នាក់ (​ស្ត្រី ៤៥​នាក់​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ