ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាប៊ូ​កក់សក់​ក្លៀ​រ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​លើកទឹកចិត្ត​ដល់​បុរស​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្លៀ​រ គឺជា​សាប៊ូ​កក់សក់​កម្ចាត់​អង្គែ​លំដាប់​លេខ​១​នៅ​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឡើង​សម្រាប់​បុរស និង​នារី តាម​ប្រភេទ​ស្បែក​ក្បាល​ខុស​ៗ​គ្នា ។ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ក្លៀ​រ​បុរស បាន​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ

រាជធានី​ភ្នំពេញ ៖ ក្លៀ​រ គឺជា​សាប៊ូ​កក់សក់​កម្ចាត់​អង្គែ​លំដាប់​លេខ​១​នៅ​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឡើង​សម្រាប់​បុរស និង​នារី តាម​ប្រភេទ​ស្បែក​ក្បាល​ខុស​ៗ​គ្នា ។ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ  ក្លៀ​រ​បុរស បាន​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​បុរស​ឲ្យ​ប្រើ​សាប៊ូ​កក់សក់ ដែល​បង្កើត​ឡើង​សម្រាប់​ស្បែក​ក្បាល​របស់​ពួក​គេ ។

នៅ​ក្នុង​យុទ្ធនាការ​នោះ​ដែរ ក្លៀ​របា​ន​ណែនាំ​បុរស​កម្ពុជា​ឲ្យ​ប្រើ​សាប៊ូ​កក់សក់ Clear Deep Cleanse ដែល​ជា​សាប៊ូ​កក់សក់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​អង្គែ និង​ការពារ​ការ​កើត​អង្គែ ព្រមទាំង​មាន​សមត្ថភាព​ចូល​សម្អាត​ធូលី​ដី​ដល់​ស្រទាប់​រន្ធ​ញើស​នៃ​ស្បែក​ក្បាល ។

យោង​តាម​ការ​សិក្សា បុរស​កម្ពុជា​ភាគច្រើន​មាន​សកម្មភាព​ប្រចាំ​ថ្ងៃជា​ច្រើន​ដែល​រួម​មាន ការ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ ការ​លេង​កីឡា ការ​ជួបជុំ​មិត្តភក្តិ​នៅ​តាម​ភោជនីយដ្ឋាន ឬ​ក្លិប​កម្សាន្ត​នានា​។ សកម្មភាព​យ៉ាង​សកម្ម​ទាំងនោះ​ធ្វើ​ឲ្យ​ពួក​គេ​បែកញើស ហើយ​ប៉ះ​ជាមួយ​ធូលី​ដី​ដែល​បណ្តាល​ឲ្យ​រាង​កាយ និង​ស្បែក​ក្បាល​របស់​គេ អាច​ប្រឈម​នឹង​សារធាតុ​កខ្វក់​នៅ​បរិយាកាស​ខាងក្រៅ ។ ដូចនេះ ពួក​គេ​ត្រូវការ​ផលិតផល​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ជីវភាព​ដ៏​សកម្ម​ប្រចាំថ្ងៃនេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គាត់​ពុំ​បាន​គិត​ថា ការ​ជ្រើសរើស​សាប៊ូ​កក់សក់​គឺជា​រឿង​សំខាន់​នោះ​ទេ ។

បុរស​កម្ពុជា​ភាគច្រើន​នៅ​បន្ត​កក់សក់​ជាមួយនឹង​សាប៊ូ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បន្ទប់ទឹក ដោយ​គិត​ថា សាប៊ូ​កក់សក់​ទាំងអស់​សុទ្ធតែ​មានគុណ​ភាព​ដូច​គ្នា ទោះបីជា​សាប៊ូ​កក់សក់​នោះ​សម្រាប់​ស្បែក​ក្បាល​នារី​ក៏​ដោយ​។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​ពួក​គាត់​ជ្រើសរើស​សាប៊ូ​កក់សក់​ដែល​ត្រឹមត្រូវ​សម្រាប់​ស្បែក​ក្បាល ក្លៀ​រ បាន​ចេញ​នូវ​យុទ្ធនាការ​អប់រំ​បុរស​ឲ្យ​ជ្រើសរើស​សាប៊ូ​កក់សក់ Clear Deep Cleanse តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ។

យុទ្ធនាការ​ទាំងនោះ​រួម​មាន ការ​បង្ហាញ​ផ្ទាំង​វី​ដេ​អូ LED អប់រំ​ចល័ត ដើម្បី​បង្ហាញ​ភាព​ជាក់ស្តែង​ពី​ស្បែក​ក្បាល​របស់​បុរស ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​បរិយាកាស​ខាងក្រៅ ធូលី​ដី កម្តៅថ្ងៃ និង​ញើស ដែល​ប៉ះ​ជាមួយ​ស្បែក​ក្បាល​បណ្តាល​ឲ្យ​ងាយ​កើត​អង្គែ ។ នៅ​ក្នុង​សកម្មភាព​ទាំងនោះ រួម​មានការ​ចែក​ជូន​ផលិតផល​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិតថ្លៃ​សម្រាប់​បុរស​ប្រមាណ​១៥​ម៉ឺន​នាក់ នៅ​តាម​ភ្លើងស្តុប តារាង​បាល់ទាត់ ក្លិប​ហាត់ប្រាណ និង​ភោជនីយដ្ឋាន​សាច់​អាំង ផ្តល់​ការ​ពិនិត្យ​ស្បែក​ក្បាល​ដោយ​ឥត​គិតថ្លៃ សម្រាប់​អ្នកចូលរួម​នៅ​រាជធានី​ភ្នំពេញ ។

យុទ្ធនាការ​នេះ​ចាប់ផ្តើម​នៅ​រាជធានី​ភ្នំពេញ ដោយ​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១២​ធ្នូ ២០១៥ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៦៕