ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សន្តិសុខ​ម្នាក់​ទៅ​លេង​មិត្តភក្តិ​ដើរ​ដួល​ស្លា​.​ប់​ផ្អើល​ផ្លូវ​ម៉ៅ​សេ​ទុង

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​អតីត​សន្តិសុខ​ម្នាក់ បាន​ដើរទៅ​លេង​មិត្តភក្តិ ក៏​ស្រាប់តែ​ដើរ​ដួល​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អតីត​សន្តិសុខ​ម្នាក់ បាន​ដើរទៅ​លេង​មិត្តភក្តិ ក៏​ស្រាប់តែ​ដើរ​ដួល​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ខាងត្បូង​ស្តុ​ប​ទេព​ផ​ន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។

បុរស​រូប​នោះ​មានឈ្មោះ ប៊ិ​ន ណា​រ៉េ​ត អាយុ​៣៧​ឆ្នាំ មាន​លំនៅ​ក្នុង​បុរី​កីឡា ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។
តាម​អ្នក​ស្គាល់គ្នា​ឈ្មោះ ជុំ សុខ​គង់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​សន្តិសុខ GKS ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា អ្នក​ស្គាល់គ្នា​រូប​នោះ បាន​ជិះ​ម៉ូតូ​កង់​៣ មក​លេង​រូប​គាត់​ដែល​កំពុង​យាម និង​អង្គុយ​ជជែក​គ្នា​លេង ដោយ​គាត់​ប្រាប់​ថា មិនសូវ​ស្រួលខ្លួន​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ គាត់ (​បុរស​រង​គ្រោះ​) ក៏​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ នៅ​ពេល​នោះ គាត់ (​ជន​រង​គ្រោះ​) បាន​ដើរ​ចេញ​ប្រមាណ​៦០​ម៉ែត្រ ក៏​មិន​ស្រួលខ្លួន​រួច​ក៏​អង្គុយ​ចុះ​។ ដោយ​ឃើញ​ដូចនេះ រូប​គាត់ (​ឈ្មោះ​ជុំ សុខ​គង់​) ក៏​បាន​ដើរមក​មើល និង​ជួយ​លើក តែ​គាត់ (​បុរស​រង​គ្រោះ​) ប្រទាញ​ដៃជើង​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កន្លង​មក បុរស​រូប​នោះ (​ជន​រង​គ្រោះ​) មាន​ប្រពន្ធ​ជា​ច្រើន​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ ក៏​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ក្រោយ រួច​មក​ក៏​បាន​ជិះ​ម៉ូតូ​កង់​៣ ទៅ​លេង​អ្នក​ស្គាល់គ្នា​នៅ​កន្លែង​ធ្លាប់​ធ្វើការ តែ​មិន​នឹក​ស្មានថា​ដើរ​ដួល​ស្លា​.​ប់​បែប​នេះ​ឡើយ​។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​នោះ​ដែរ គេ​ក៏​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ មក​មើល​ដែរ តែ​មិន​ទទួលស្គាល់​ឡើយ ហើយ​ក៏​បាន​ត្រឡប់​ទៅ​វិញ​តែ​ម្តង​។ ហើយ​បើ​តាម​ការ​ត្រួតពិនិត្យ​លើស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា អវិជ្ជមាន​កូ​វី​ដ​១៩ ក្រោយមក​នគរបាល​ក៏​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​រូប​នោះ​បាន​ស្លា​.​ប់​ដោយសារ​គាំងបេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ