ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ ជប៉ុនធ្វើពិធីបុណ្យ​ផ្កាយ​អន​ឡាញ ២០២១ ​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ជប៉ុននិង​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ស្ថានទូត​ជប៉ុន រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ “​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១”…

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ស្ថានទូត​ជប៉ុន រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ “​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១” ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ជំនួស​ឱ្យ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​គឺ “​ពិធីបុណ្យ​ផ្កាយ​” ដែល​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០០៤ ក្នុង​គោលបំណង​បន្ត​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១ នឹង​មក​ដល់​ឆាប់​ៗ​នេះ​ហើយ តើ​លោក​អ្នកដឹង​ពី​របៀប​ចូលរួម​កម្មវិធី​តាម​រយៈ​អន​ឡាញ​នេះ​ដែរ​ឬទេ? ប្រសិនបើ​លោក​អ្នកមាន​បំណង​ចង់​ចូលរួម​ក្នុង​កម្មវិធី​នេះ សូម​ចូល​ទៅ​កាន់​ផេ​ក (​ភ្ជាប់​មក​នៅ​ខាងក្រោម​)​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បន្ត​ថា​៖ «​យើងខ្ញុំ​ទន្ទឹង​រង​ចាំ ការ​ចូលរួម​របស់​លោក​អ្នក​»​។

សូម​ជម្រាប​ជូន​ថា តា​ណា​បា​តា ឬ ពិធីបុណ្យ​ផ្កាយ គឺជា​ព្រឹត្តិការ​ប្រពៃណី​មួយ​របស់​ជប៉ុន ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា នៅ​ប្រទេស​ជប៉ុន ដែល​រំ​ឮ​ក​ដល់​រឿង​របស់​គូស្នេហ៍​មួយគូ​នៅ​ឋានសួគ៌ គឺ​នារី​តម្បាញ និង​បុរស​គង្វាលគោ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ចេញពី​គ្នា​ដោយ​ទន្លេ​អា​ម៉ា​ណុ​ហ្គា​វ៉ា ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​គ្នា​វិញ តែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី ៧ ខែកក្កដា​។ នៅ​ថ្ងៃ​នោះ ប្រជាជន​ជប៉ុន សរសេរ​បំណងប្រាថ្នា​របស់​ពួក​គេ ហើយ​ព្យួរ​នៅ​លើ​ដើម​ឫស្សី ដើម្បី​ឲ្យ​សម្រេច​បាន​ដូច​បំណងប្រាថ្នា​។

បន្ថែម​ពី​នេះ ក្នុងអំឡុងពេល​នៃ ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១ ចាប់ពី​ថ្ងៃ​ទី ៩-១១ ខែកក្កដា​ឆ្នាំ ២០២១ នឹង​មានកម្ម​វិធី​វប្បធម៌​ជប៉ុន​តាម​អន​ឡាញ​ជា​ច្រើន នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១ (​សូម​មើល​Link​ខាងក្រោម​) ដូច​ជា​ថ្នាក់​គំនូស​របស់​អក្សរ​ផ្ចង់​បែប​ជប៉ុន ថ្នាក់​ចម្អិនម្ហូប​ជប៉ុន​ជាមួយ​ចុងភៅ​លោក​ទូត ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​តូ​ក្យូ​តាម​រយ​:Zoom រៀន​ភាសា​ជប៉ុន​ជាមួយ​គ្នា​តាម​អន​ឡាញ រឿងនិទាន​អម​ដោយ​រូបភាព «​តា​ណា​បា​តា​,​ទិព្វ​សូ​ដា​ច័ន្ទ​» វី​ដេ​អូ​ស្តី​ពី​វប្បធម៌​ជប៉ុន​ផ្សេង​ៗ និង​កម្មវិធី​ជា​ច្រើន​ទៀត​។ កាលវិភាគ​ពេលវេលា​នៃ​កម្មវិធី​នីមួយ​ៗ​មាន​ភ្ជាប់​ជាមួយ​។

សម្រាប់​ការ​សាកសួរ​ព័ត៌មាន សូម​ទាក់ទង​មក​កាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (​លេខ​ភ្ជាប់​បន្ត ១១២១) ឬ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​៖ info.jpn@pp.mofa.go.jp​។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ពិធីបុណ្យ​នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២១៖ https://fb.me/e/4maLxGM5B

អត្ថបទសរសេរ ដោយ