ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថៃ ត្រៀម​កសាង​ប្រាសាទ​អង្គរ​ទី​២​ឆាប់​ៗ​នេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​បានឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ភាគី​ថៃ​បង្ហាញ​គម្រោង​ត្រៀម​សាងសង់​ប្រាសាទ​អង្គរ​ទី​២​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ រូបភាព​ពី​គម្រោង​ប្លង់​ស្តី​ពី​ការ​ស្ថាបនា​ប្រាសាទ​របស់​ភាគី​ថៃ ដែល​ចម្លង​ស្ទើរ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​ខ្មែរ ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​មិន​ពេញចិត្ត​ចំពោះ​បញ្ហា​ខាងលើ​នេះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​បានឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ភាគី​ថៃ​បង្ហាញ​គម្រោង​ត្រៀម​សាងសង់​ប្រាសាទ​អង្គរ​ទី​២​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ រូបភាព​ពី​គម្រោង​ប្លង់​ស្តី​ពី​ការ​ស្ថាបនា​ប្រាសាទ​របស់​ភាគី​ថៃ ដែល​ចម្លង​ស្ទើរ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​ខ្មែរ ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​មិន​ពេញចិត្ត​ចំពោះ​បញ្ហា​ខាងលើ​នេះ​ឡើយ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​បុរាណ​ណា​ចា​រ្យ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​២​ឆាប់​ៗ​នេះ នៅ​ឯ​វត្ត​ភូ​ម៉ា​ន​ហ្វា ដ៏​ល្បីល្បាញ​របស់​ថៃ​រឿង​ការ​សាងសង់​ប្រាសាទ​ថ្ម ដែល​យើង​ឃើញ​មានការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​មួយ​រយៈ​នេះ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​កំពូល​៣​រចនា​បទ​ខ្មែរ រួច​មក​ហើយ​នោះ​។

គម្រោង​បន្ទាប់​គឺ​ការ​កសាង​ប្រាសាទអង្គរវត្ត​ទី​២ ដែល​ជា​គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ចម្លង​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​២ ឬ​ប្រាសាទ​ដែល​គេ​ប្រសិទ្ធ​នាម​ថា ប្រាសាទ​សីហ​នគរ​នេះ​(ปราสาทสีหนคร) បាន​ប្រារព្ធ​ពិធី​បុក​គ្រឹះ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ ក្នុង​បរិវេណ​វត្ត​ភូ​ម៉ា​ន​ហ្វា ផា​យ៉ា​ឆាង​រ៉​ង ភូមិ​បាន​ណ​ង​បួ​រ៉ា​យ ឃុំ​បាន​សិ​ង្គ ស្រុក​នាង​រ៉​ង ខេត្ត​បុរីរម្យ ដោយ​កំណត់​ថា​នឹង​បញ្ចប់​ការ​សាងសង់​នៅ​រវាង​៧​ទៅ​៨​ឆ្នាំ​ទៀត​។ យើង​បាន​ភ្ជាប់​ជូន​អ្នក​ទាំងអស់​គ្នា​នូវ​គម្រូ​ប្រាសាទ និង​ប្លង់​ប្រាសាទ​ដែល​គេ​នឹង​ចាប់ផ្តើម​សាងសង់​ឆាប់​ៗ​នេះ ព្រមទាំង​រូបភាព​ប្រាសាទ​កំពូល​៣​ដែល​បាន​សាងសង់​រូ​ចម​ក​ហើយ និង​បញ្ចប់​គម្រោង​ឆាប់​ៗ​នេះ​។

ដោយសារ​តែ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក ដូចនេះ​បើ​យោង​ទៅ​តាម​ច្បាប់​អន្តរជាតិ មាត្រា​៦​ស្ទួន មាត្រា​១០ និង​មាត្រា​១០​ស្ទួន នៃ​អនុសញ្ញា​ទី​ក្រុងប៉ារីស ស្តី​ពី​កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម ចុះ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​១៨៨៣ និង​គោលការណ៍​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​ដល់​ការ​រក្សា​គុណ​តម្លៃ​នៃ​ប្រាសាទបុរាណ​ខ្មែរ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ចម្លង​តាម​បែប​នេះ​បាន​ទេ​។ យើង​ក៏​សង្ឃឹមថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស​ទាក់ទង​នឹង​រឿង​នេះ កុំ​ឲ្យ​ដល់​ពេល​គេ​សាងសង់​ហើយ​ទើប​មាន​ប្រតិកម្ម​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា ជា​ជំហាន​ដំបូង​ភាគី​ខាង​បច្ចេកទេស​ក្រសួង រួម​ជាមួយ​អ​ជ្ញា​ធរ​អប្សរា​បាន និង​កំពុង​ស្វែ​ករក​ព័ត៌មាន​បន្ថែម​ជា​មុន​សិន​។

លោក​បញ្ជាក់​ថា ដំបូង​យើ​បានដឹង​ថា ភាគី​ថៃ​បាន​កសាង​ប្រាសាទ​ដែល​មាន​កំពូល​បីដូច​ប្រាសាទ​អង្គរ​ខ្មែរ ហេតុនេះ​យើង​កំពុង​ស្វែង​អ្នក​បច្ចេក​សិក្សា​ទៅ​ប្លង់​មេនេះ ដើម្បី​បាន​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន​។ លោក​បន្ថែម​ថា ប្រសិនបើ​យើង​សិក្សា​បាន​ច្បាស់លាស់​ហើយ​នោះ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ​នានា​ដែល​បាន​ចែង ក្នុង​ពេល​ដែល​មានការ​សាងសង់​យក​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ​។ លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា យើង​កំពុង​សិក្សា​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​ថា ភាគី​ថៃ​គេ​សាងសង់​យក​តាម​លំនាំ​ប្រាសាទខ្មែរ​យើង​ទាំងស្រុង ឬ​មាន​ប្លង់​បែបផែន​ផ្សេង​។ លោក​បញ្ជាក់​ថា ឥឡូវនេះ​ជា​ជំហាន​ដំបូង​គឺ​ដឹង​ព័ត៌មាន​ថា​ភាគី​ថៃ​គេ​សាងសង់​ជា​ពុទ្ធ​មណ្ឌល​។ យ៉ាងណា​បើ​តាម​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​ទាក់ទង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទៅ​កាន់​ភាគី​អ្នក​ចេញ​គំរូ​ប្លង់​មេ​របស់​ថៃ ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មុន​ឈាន​ដល់​ដំណោះស្រាយ និង​ចំណាត់ការ​ច្បាប់​ណាមួយ​៕ ដោយ ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ