ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ឱ្យ​មន្ទីរពេទ្យ​នេះ

ខេត្តសៀមរាប ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ឱ្យ​មន្ទីរពេទ្យ​នេះ បន្ត​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ជា​ច្រើន​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ ពិធី​ប្រគល់​ទឹកប្រាក់​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ពី​សំណាក់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ នៅ​មន្ទីរពេទ្យ​អង្គរ​ខេត្តសៀមរាប ។

លោក​វេជ្ជបណ្ឌិត ងួ​ន ចាន់​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​រហូត​មក​ដល់​ពេល​នេះ កុមារ​ជាង​១,៥​លាន​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ដោយ​ឥត​គិតថ្លៃ ។ សព្វថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ៗ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ប្រមាណ​១៥០.០០០​នាក់ ហើយ​ក៏​នៅ​តែ​បន្តសកម្មភាព​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ដោយ​ឥត​គិតថ្លៃ​បន្ត​ទៀត ។

លោក​បន្ត​ថា តាម​រយៈ​សកម្មភាព​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏​មាន​អង្គការ និង​បណ្ដា​ក្រុមហ៊ុន​សប្បុរសធម៌​ជា​ច្រើន​បាន​បរិច្ចាគ​ជូន​មន្ទីរពេទ្យ ដើម្បី​បន្តសកម្មភាព​ជួយ​សង្គ្រោះ​ជីវិត​កុមារ​បន្ត​ទៀត ជាក់ស្ដែង​ពេល​នេះ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​បាន​បរិច្ចាគ​ថវិកា​សម្រាប់​សកម្មភាព​មនុស្សធម៌​របស់​យើង​ជាដើម ។

លោក Roy Gori ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ប្រចាំ​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ កំពុង​បន្ត​ជួយ​ប្រជា​សហគមន៍​នៅ​ទូ​ទាំង​តំបន់​អាស៊ី​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាម​រយៈ​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ ។ យើង​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ផ្តល់​ការ​ព្យាបាល​ឲ្យ​កុមារ​កម្ពុជា​ជាង​១.៥​លាន​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក​នោះ ។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជានា​យក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) មាន​ប្រសាសន៍​ថា ការ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​នៅ​កម្ពុជា កសាង​អនាគត​ដ៏​ប្រសើរ​មួយ ពីព្រោះ​កុមារ គឺជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​យើង ៕