ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់តាម​ប្រព័ន្ធ​​អ៊ីន​ធើ​ណេ​ត​៧​ទីតាំង ក្នុង​ខណ្ឌដូនពេញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​

រាជធានីភ្នំពេញ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​អោយ​លោក ម៉ុ​ក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ល្បែងស៊ីសង​សុខ​ច្បាប់ តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត បាន​ចំនួន​៧​ទីតាំង ដែល​​លួច​បើក​ល្មើស​នឹង​ការ​ណែនាំ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ ក៏​ដូច​ជាល្មើសវិធានការ​​រដ្ឋបាលរាជធានី​ភ្នំពេញ ក្នុង​ការ​រួម​គ្នារ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំងជម្ងឺ Covid-19 ក្នុង​ប្រទេស​កម្ពុជា ។

​ទីតាំង​ល្មើសច្បាប់​ចំនួន​​៧កន្លែង​ដែល​ត្រូវចុះ​បង្ក្រាបរួម​មាន ៖

១-​ផ្ទះ​លេខ​១៣៥E០ ផ្លូវ​លេខ​១១០ ក្រុម​៣៨ ភូមិ​៤ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​។
២-​ផ្ទះ​លេខ​៤១CE១ ផ្លូវ​លេខ​១៥៤ ភូមិ​៧ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។
៣-​តូប​លេខ​៧ ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៥ ភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។
៤- ផ្លូវ​លេខ​៥ ភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។
៥- ផ្ទះ​លេខ​៤៩ ផ្លូវ​លេខ​៥១ ភូមិ​៣ សង្កាត់​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។
៦-​ផ្ទះ​លេខ​១៥៦ ផ្លូវ​លេខ​៨០ ភូមិ​២២ សង្កាត់​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
៧-​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្រុមការងារ​បាន​សម្រេច​បិទ​អាជីវកម្ម​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន ក្នុង​ករណី​ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម​ការ​ណែនាំ​​នោះ​ទេ រដ្ឋបាល​ខណ្ឌដូនពេញ និង​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​បញ្ជូន​ទៅ​អធិការ​នគ​បាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ