ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៣៥​នាក់​ដែល​សុទ្ធតែ​ជា​អា​ជីវករ កម្មករ បុគ្គលិក អ្នក​បើក​តាក់ស៊ី និង​មន្ត្រីរាជការ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៣៤​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ស្រី​១៥​នាក់ ដែល​ត្រូវជា​អា​ជីករ​, កម្មករ​, បុគ្គលិក​ធនាគារ​, អ្នក​បើក​តាក់ស៊ី និង​

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៣៤​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ស្រី​១៥​នាក់ ដែល​ត្រូវជា​អា​ជីវករ​, កម្មករ​, បុគ្គលិក​ធនាគារ​, អ្នក​បើក​តាក់ស៊ី និង​មន្ត្រីរាជ​ការ​ជាដើម ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​នេះ​ដែរ ក៏​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នកមាន​វិជ្ជមាន​ថ្មី​ចំនួន​៣៤​នាក់​ផង​ដែរ ក្នុង​នោះ​មាននៅ​ស្រុក​ទឹកផុស ១​នាក់​, ស្រុក​កំពង់ត្រឡាច ៣​នាក់​, ស្រុក​រលាប្អៀរ​៩​នាក់ និង​ក្រុង​កំពង់ឆ្នាំង​មាន​ចំនួន​២១​នាក់ ។ អ្នក​ទាំងនោះ គឺជា​អាជីវករ​, កម្មករ​, បុគ្គលិក​ធនាគារ​, អ្នក​បើក​តាក់ស៊ី​, មន្ត្រីរាជការ និង​កុមារ​ផង​ដែរ ។ ពួក​គាត់​ទាំងនោះ បាន​យក​ទៅ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​, មន្ទីរ​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន កំពង់ត្រឡាច និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​ទឹក​ហូត ស្រុក​រលាប្អៀរ ។

ជាមួយនឹង​ការ​ជូនដំណឹង​ខាងលើ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ក្រុម​គ្រួសារ​ទាំងអស់​នោះ ឱ្យធ្វើ​ចិ​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ នៅ​ទី​សំណាក់​រៀង​ៗ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​ក្រសួងសុខាភិបាល ។ ហើយ​បន្ត​តាមដាន​សុខភាព​បងប្អូន និង​ជួយ​ដោះស្រាយ​ការ​លំបាក​នានា តាម​គ្រួសារ​នីមួយ​ៗ​តាម​ជាក់ស្ដែង​។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ដដែល ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ មុន​ពេល​១៤​ថ្ងៃ​សូម​មក​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​សូម​បងប្អូន​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ ៣​កុំ​» ដើម្បី​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង​។

សូម​បញ្ជាក់​ថា បើ​គិត​មក​ដល់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តកំពង់ឆ្នាំង​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​សរុប​ចំនួន​៥៨៤​នាក់ ក្នុង​នោះ​ស្រី​៤២២​នាក់​, ជា​សះស្បើយ​សរុប​ចំនួន​៣៧៥​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ថ្មី​១៣​នាក់​, អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន​១២​នាក់ ក្នុង​នោះ​ស្លា​.​ប់​ថ្មី​១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៩៧​នាក់ ក្នុង​នោះ​ស្រី​១៣៣​នាក់​។ តួលេខ​ដែល​ទទួល​បាន​នេះ ធ្វើ​ឱ្យ​មានការ​បារម្ភ​ក្រែង​លែង​សម្រាប់​អ្នក​ខេត្តកំពង់ឆ្នាំង ដែល​គេ​សង្ស័យ​ថា បាន​ចូល​ដល់​បន្ទាត់​ក្រហម​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ