ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​គួរ​ឱ្យ​ជឿ​ថា វិបត្តិ​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​ពិភពលោក​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​យ៉ាងនោះ ជាក់ស្ដែង​បើ​និយាយ​ពី​កម្ពុជា​វិញ គ្រឹះស្ថាន​អង្គរ​ដែល​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាល់​ឆ្នាំ រក​ចំណូល​បាន​មិន​ក្រោម​១០០​លាន​ដុល្លារ​នោះ​ទេ ឬ​ប្រមាណ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ប៉ុន្តែ​ដោយសារ​តែ​កូ​វី​ដ​១៩ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​ន…

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​គួរ​ឱ្យ​ជឿ​ថា វិបត្តិ​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​ពិភពលោក​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​យ៉ាងនោះ ជាក់ស្ដែង​បើ​និយាយ​ពី​កម្ពុជា​វិញ គ្រឹះស្ថាន​អង្គរ​ដែល​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាល់​ឆ្នាំ រក​ចំណូល​បាន​មិន​ក្រោម​១០០​លាន​ដុល្លារ​នោះ​ទេ ឬ​ប្រមាណ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ប៉ុន្តែ​ដោយសារ​តែ​កូ​វី​ដ​១៩ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​ន គ្រឹះស្ថាន​មួយ​រក​ចំណូល​បាន​តែ​ជាង​២១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

យោង​តាម​ស្ថិតិ​របស់​គ្រឹះស្ថាន​អង្គរ​នៅ​ថ្ងៃ​ទី​០១ កក្កដា ២០២១​នេះ បានឱ្យ​ដឹង​ថា​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០២១​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​មាន​ចំនួន​តែ​ជាង​៥៣០០​នាក់​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយ​រៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​មានការ​ធ្លាក់​ចុះ ដល់​ទៅ ៩៨,៦៣​ភាគរយ​ខណៈ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ ។

ក្នុង​របាយការណ៍​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ផង​ដែរ​ក្នុង​ខែមិថុនា ឆ្នាំ​នេះ មាន​ភ្ញៀវ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​តែ​៥៥៥​នាក់​ប៉ុណ្ណោះ និង​ទទួល​បាន​ចំណូល​ជាង​២​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ខែមិថុនា​ឆ្នាំ​មុន​ធ្លាក់​ច​ដល់​ទៅ​៦៩​ភាគរយ ។

បើ​ក្រលេក​ទៅ​មើល​ស្ថានភាព​អាជីវកម្ម​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដែល​រាល់​ឆ្នាំ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​នេះ​មាន​ប្រ​ដាំ​ប្រស​ង​គ្នា​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែរ​តែ​ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចុះ​ចត​តែ​ពីរ​បីរ​នាក់​ប៉ុណ្ណោះ គឺ​ពោល​សឹងតែ​គ្មាន​សកម្មភាព​អាជីវកម្ម​ទាល់តែ​សោះ ខណៈ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពីរ​ផ្សេង​ទៀត​ក៏​ក៏​សកម្មភាព​អាជីវកម្ម​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ ។

បើ​តាម​ប្រតិបត្តិ​ករ​ទេសចរ​កម្ពុជា​លោក ធួន ស៊ី​ណា​ន​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ លោក​មើល​មិនឃើញ​ពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នោះ​ឡើយ ដរាបណា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា​និង​នៅ​លើ​ពិភពលោក​នៅ​តែ​បន្ត​រាលដាល ។

លោក​បន្ត​ថា​វិស័យ​ទេសចរណ៍​អាច​ងើបឡើង​វិញ​បាន​លុះត្រាតែ​ពិភពលោក​អាច​គ្រប់គ្រង​ស្ថានភាព​បាន ហើយ​អនុញ្ញាត​ឱ្យ​ទេសចរ ចេញចូល​ក្នុង​ប្រទេស​បាន​ដូច​មុន នោះ​ទើប​វិស័យ​នេះ​មាន​សកម្មភាព​កម្រើក​ឡើង​វិញ​បាន ។ វិស័យ​ទេសចរណ៍​កម្ពុជា​ពេល​នេះ​គឺ​ពឹងផ្អែក​តែ​លើ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងនេះ​ក្ដី លោក​ហូ វ​ណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​គួរតែ​ត្រៀមខ្លួន​ក្នុង​ការ​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នៅ​ពេល​ចប់​វិបត្តិ ពីព្រោះ​ស្ថានភាព​កូ​វី​ដ​១៩ មិនដឹង​ថា​ពេល​ណា​ចប់​ច្បាស់លាស់​ឡើយ បើសិនជា​វា​ចប់​នៅ​ពេល​ឆាប់​ៗ ហើយ​កម្ពុជា​មិន​ទាន់​បាន​ត្រៀមខ្លួន​ជា​មុន ពេល​នេះ​ប្រទេស​ជិត​ខាងគេ​នឹង​យក​ភ្ញៀវ​ទេសចរ​ទៅ​ប្រទេស​អស់​ឬ​ពេល​ភ្ញៀវ​បរទេស​មក​កម្ពុ​ជាដំបូង ហើយ​បានឃើញ​ពី​ការ​មិន​រៀបចំ​របស់​កម្ពុជា​គេ​នឹង​ទៅ​ផ្សព្វផ្សាយ​អាក្រក់​ពី​យើង​វិញ​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ