ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​វិធានការ​ជុំ​ទី​៩ ​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​​ក្នុង​បរិការណ៍​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង​ស្ថានភាព​សេដ្ឋកិច្ច​ពី​ការ​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្តា​ប់ និង​បាន​ចំនាយ​ថវិកា​រាប់រយ​លាន​ដុល្លារ​រួច​ហើយ ​ទៅ​លើ​វិធានការ​នេះ ជាក់ស្ដែង​យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០២១​នេះ វិធានការ​ជុំ​ទី​៩​…

រាជធាន​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង​ស្ថានភាព​សេដ្ឋកិច្ច​ពី​ការ​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្តា​ប់ និង​បាន​ចំនាយ​ថវិកា​រាប់រយ​លាន​ដុល្លារ​រួច​ហើយ ​ទៅ​លើ​វិធានការ​នេះ ជាក់ស្ដែង​យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០២១​នេះ វិធានការ​ជុំ​ទី​៩​ ក៏​បាន​ប្រកាស​ដាក់​ចេញ​អនុវត្តន៍​ជា​ផ្លូវការ​ផង​ដែរ ។

យោង​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ និង​ទទួល​បាន​នូវ​វឌ្ឍនភាព​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​អនុលោម​តាម​អភិក្រម ផ្កា​រីក ដែល​ចា់បផ្ដើម​ពី​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល ហើយ​ពង្រីក​ជា​ជំហាន​ៗ​ឆ្ពោះទៅ​តំបន់​ផ្សេង​ទៀត សំដៅ​បង្កើត​ឱ្យ​បាន​ភាពស៊ាំ​ង​សង្គម សេដ្ឋកិច្ច នៅ​ត្រឹម​ឆ្នាំ​២០២១ ។ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១ នៅ​តែ​បន្ត​អូស​បន្លាយ​ពេលវេលា និង​ពង្រីក​វិសាលភាព នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​ញាំ​ង​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​តាមដាន និង​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​នានា ។

សេចក្ដីសម្រេច​បន្ថែម​ថា វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ វិស័យ​អាកាសចរណ៍ វិស័យ​ទេសចរណ៍ នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ពី​វិបត្តិ​កូ​វី​ដ​១៩ ទើប​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​វិធានការ​បន្ថែម​ជុំ​ទី​៩ ក្នុង​គោលបំណង​៤ រួម​មាន ១​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ២. បន្ត​សុពលភាព​នៃ​វិធានការ​ដាក់​ចេញ​នា​ពេល​កន្លង​មក​ដែល​នឹង​ផុតកំណត់​សម្រាប់​ការ​អនុវត្តន៍​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ៣. បនត្ដាក់​ចេញ និង​អនុវត្ត​វិធានការ​ទ្រទ្រង់​និង​ស្ដារ​អាជីវកម្ម និង​ធុរកិច្ច​ឱ្យ​ងើបឡើង​វិញ​ដើម្បី​ចូលរួម​ជំរុញ កំណើនសេដ្ឋកិច្ច សំដៅ​បង្កើត​ឱ្យ​បាន​ភាពស៊ាំ​សង្គម សេដ្ឋកិច្ច នៅ​ក្នុង​បរិការណ៍​នៃ​កា​រវិ​វ​ឌ្ឍ​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​៤. បន្ត​ជួយ​ទំនុក​ម្រុ​ង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់ ។

លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទៅ​លើ​កូ​វី​ដ​១៩​ក្នុង​ឆ្នាំ​២០២១​នេះ មាន​ទំហំ​ទឹកប្រាក់​ច្រើន​ជាង​ឆ្នាំ​២០២០​ទៅ​ទៀត ពីព្រោះ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ ក៏​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ផង​ដែរ ការ​រីក​រាលដាល​កាន់តែ​ខ្លាំង និង​មាន​ទំហំ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ។ ការ​ចំណាយ​ទៅ​លើ​កូ​វី​ដ​១៩ តាម​ការ​ប៉ាន់ស្មាន​ប្រមាណ​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ