ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មាក់ងាយ​គេ

2 ឆ្នាំ មុន

ជន​ជា​បណ្ឌិត​រមែង​ស្គាល់​នូវ​សេចក្តី​ពិត​នៃ​ដំណើរ​ជីវិត​ត្រាច់​រង្គ​ត់​នៅ​ក្នុង​សង្សារវដ្ត លោក​មិន​ដែល​ច្រណែន មិន​ចេះ​ទាមទារ​នូវ​សម្បត្តិ​អ្វី​ៗ​ដែល​អ្នក​ដទៃ​គេ​មាន គេ​បាន​នោះ​ឡើយ ។ តាម​ធម្មតា​មាន​តែ​មនុស្ស​ដែល​មិន​យល់​អំពី​សេចក្តី​ពិត មិន​ស្គាល់​ហេតុផល​ប៉ុណ្ណោះ​ដែល​តែងតែ​មាក់ងាយ​អ្នកតូច​ទាប​ជាង​ខ្លួន ហើយ​រមែង​ច្រណែន​នឹង​អ្នក​ដែល​ខ្ពស់​ជាង​ខ្លួន​នោះ ។ ដូចនេះ​ដើម្បី​កម្ចាត់​បង់​នូវ​ចិត្ត​អកុសល​មាក់ងាយ​អ្នក​ដទៃ…

ជន​ជា​បណ្ឌិត​រមែង​ស្គាល់​នូវ​សេចក្តី​ពិត​នៃ​ដំណើរ​ជីវិត​ត្រាច់​រង្គ​ត់​នៅ​ក្នុង​សង្សារវដ្ត លោក​មិន​ដែល​ច្រណែន មិន​ចេះ​ទាមទារ​នូវ​សម្បត្តិ​អ្វី​ៗ​ដែល​អ្នក​ដទៃ​គេ​មាន គេ​បាន​នោះ​ឡើយ ។

តាម​ធម្មតា​មាន​តែ​មនុស្ស​ដែល​មិន​យល់​អំពី​សេចក្តី​ពិត មិន​ស្គាល់​ហេតុផល​ប៉ុណ្ណោះ​ដែល​តែងតែ​មាក់ងាយ​អ្នកតូច​ទាប​ជាង​ខ្លួន ហើយ​រមែង​ច្រណែន​នឹង​អ្នក​ដែល​ខ្ពស់​ជាង​ខ្លួន​នោះ ។

ដូចនេះ​ដើម្បី​កម្ចាត់​បង់​នូវ​ចិត្ត​អកុសល​មាក់ងាយ​អ្នក​ដទៃ និង​សេចក្តី​ច្រណែនឈ្នានីស​គេ បុគ្គល​គប្បី​សិក្សា​ពិចារណា​ឱ្យ​យល់​អំពី​លោក​នេះ និង​ឱ្យ​ស្គាល់​នូវ​ហេតុផល​របស់​ជីវិត​គ្រប់យ៉ាង គប្បី​ធ្វើ​ចិត្ត​ឱ្យ​តាំងនៅ​ក្នុង​ភាព​ជា​អ្នក​ដែល​មាន​ហេតុផល​ទើប​នាំ​ជីវិត​ទៅ​រក​ឧត្តមភាព ។

ព្រះ​សក្យមុនី​ត្រាស់​ថា បុគ្គល​ណា​ជា​អ្នក​មិន​មា​គ់​ងាយ មិន​ច្រណែនឈ្នានីស​អ្នក​ដទៃ ជន​នោះ​ឈ្មោះ​ថា​ជា​បណ្ឌិត ព្រោះ​បណ្ឌិត​លោក​មិន​ដែល​នាំទុក្ខ​ដល់​អ្នក​ដទៃ​ឡើយ លោក​ធ្វើ​តែ​ការងារ​ណា​មាន​ប្រយោជន៍ នាំ​សុខ​ចម្រើន​ដល់​ជីវិត​ខ្លួន និង​ជីវិត​អ្នក​ដទៃ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ