កម្ពុជាប្រកាសរកឃើញវត្តមាន សត្វឈ្លូសយក្ស ជាលើកដំបូង ក្នុងតំបន់ការពារធម្មជាតិ
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ…
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ…
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យដឹងថា សត្វ«ឈ្លូសយក្ស» ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបាន រកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ។
ការរកឃើញសត្វ «ឈ្លូសយក្ស» ដែលជិតផុតពូជនេះ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ក្នុងឆ្នាំ២០២១នេះ ។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការរកឃើញនេះ ក្នុងរយៈពេលជិត៣០ឆ្នាំហើយ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យ ភាគឦសានប្រទេសកម្ពុជា ។ នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា ។
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ ក៏បានអោយដឹងដែរថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង មានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១,០០០ម៉ែត្រពីនីវ៉ូសមុទ្រ) ។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយ នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ ។
លោកបានបន្តថា ឈ្លូសយក្ស ជាប្រភេទឈ្លូស ដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាម ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់ រួមមាន ៖
តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះ ទៅក្នុងបញ្ជីជីវៈចម្រុះ ដែលមាននៅក្នុងប្រទេសកម្ពុជា ។ ភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាមកំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់ ។ ដូច្នេះយើងត្រូវនិយាយថាទេ ចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់ ។
កម្ពុជា ត្រូវបានអ្នកជំនាវស្រាវជ្រាវឃើញថា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ ដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២,៣០៨ប្រភេទ ត្រី ៨៧៤ប្រភេទ ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ និងនៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ ដូចមានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា ៖ ថនឹកសត្វ ៣៩ប្រភេទ សត្វស្លាប ៣៦ប្រភេទ ឧរង្គសត្វ ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និងថលជលិក១២ប្រភេទ ៕
ចែករំលែកព័តមាននេះ