ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​គ្រោង​ចំណាយ​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក លើ​គម្រោង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ រយៈពេល​៦​ឆ្នាំ ក្រោម​ឥណទាន​ពី​ធនាគារពិភពលោក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ រយៈពេល​៦​ឆ្នាំ ក្រោម​ឥណទាន​ពី​ធនាគារពិភពលោក និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

នៅ​ក្នុង​សិក្ខាសាលា​មួយ​ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​ជា សុ​ផា​រ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លោកស្រី Mariam J. Sherman នាយិកា​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ឡាន និង​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​២៤ មិថុនា ២០២១​នេះ​ឯកឧត្តម​វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ គម្រោង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ (LASEDIII) គឺជា​គម្រោង ដែល​មាន​សកម្មភាព ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល ដើម្បី​បែងចែក​ដី​ដល់​អ្នក​ក្រីក្រ​គ្មាន​ដី តាម​រយៈ​សម្បទាន​ដី​សង្គមកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព​របស់​គ្រួសារ​ក្រីក្រ និង​ក្រុម​ងាយ​រង​គ្រោះ ។ គម្រោង​អនុវត្ត​ការ​ធ្វើ​សម្បទាន​ដី​សង្គមកិច្ច​តាម​មូលដ្ឋាន​ឃុំ ដែល​ជា​ការ​ផ្ទេរ​ដី​ឯកជន​របស់​រដ្ឋ​ទៅ​ដល់​ជន​ក្រីក្រ​សម្រាប់​គោលបំណង​ប្រើប្រាស់​ជា​លំនៅ​ដ្ឋា​ន និង​ការ​ធ្វើ​កសិកម្ម​តាម​គ្រួសារ​។

ឯកឧត្តម​បន្ត​ថា តាម​គម្រោង​ក្រសួង នឹង​ចែក​ដី​របស់​រដ្ឋ​ដែល​សម​ស្រប​សម្រាប់​ផ្នែក​កសិកម្ម រួម​ជាមួយនឹង​សេវាកម្ម​គាំទ្រ​សម​ស្រប​ទៅ​ដល់​គ្រួសារ​ក្រីក្រ​គ្មាន​ដីធ្លី និង​មាន​ដីធ្លី​តិចតួច​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ណែនាំ និង​អនុវត្ត​ដំណើរការ​ដោយ​តម្លាភាព​និង​ស្តង់ដារ​ដើម្បី​ពង្រីក​ការ​អនុវត្ត​សម្បទាន​ដី​សង្គមកិច្ច​ដែល​ផ្តួចផ្តើម ឡើង​នៅ​មូលដ្ឋាន​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏​បានឱ្យ​ដឹង​ថា​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាល​ទី​៣​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​មាន​ថវិកា​សរុប​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឥណទាន​ធនាគារពិភពលោក​ចំនួន​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១៤​លាន​ដុល្លារ​អា​មេ​រិ​ក សហការ​អនុវត្តន៍​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ សម្រាប់​រយៈពេល​៦​ឆ្នាំ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែធ្នូ ២០២៦ ក្នុងភូមិ​សាស្ត្រ​ខេត្ត​គោលដៅ​ដែល​មាន​ដី​សម​ស្រប និង​នៅ​ទីតាំង​ចំនួន​៧១​ក្នុង​នោះ ២៦​ទីតាំង សម្រាប់​ការងារ​សម្បទាន​ដី​សង្គមកិច្ច និង​៤៥​ទីតាំង សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច មាន​ផ្ទៃដី​សរុប​៣​ម៉ឺន​ហិច​តា ។

សេចក្ដី​ប្រកាស​ដដែល​ឱ្យ​ដឹង​ថា គម្រោង​នេះ​នឹង​រួមចំណែក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រូប​វ័​ន្ត​ជា​មូលដ្ឋាន​បណ្ដុះបណ្ដាល​លើ​ការងារ​កសិកម្ម និង​ធ្វើការ​ផ្សារ​ភ្ជាប់​ជាមួយ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់​ចំណូល​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ កាត់​បន្ថយ​ចំណាកស្រុក និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ