ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​កៀនស្វាយ ឃាត់​រថយន្ត​ដឹក​ដី ២៧​គ្រឿង អប់រំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ប្រអប់​សារ​របស់​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល អោយ​ដឹង​ថា «​ជំរាបសួរ សូម​ជួយ​ត្រួតពិនិត្យ ក្រុម​រថយន្ត​ដឹក​ដី​ផង ជា​រៀងរាល់ថ្ងៃ ទោះ​តំបន់​ទីប្រជុំជន​ចង្អៀត​ក្តី ក៏​បើក​លឿន​ៗ…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ប្រអប់​សារ​របស់​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល អោយ​ដឹង​ថា «​ជំរាបសួរ សូម​ជួយ​ត្រួតពិនិត្យ ក្រុម​រថយន្ត​ដឹក​ដី​ផង ជា​រៀងរាល់ថ្ងៃ ទោះ​តំបន់​ទីប្រជុំជន​ចង្អៀត​ក្តី ក៏​បើក​លឿន​ៗ វ៉ា​ជែង​គ្នា នៅ​លើ​ផ្លូវ​លេខ ២១B ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឲ្យ​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ចុះ​ស្រាវជ្រាវ​ចំពោះ​ករណី​ខាងលើ​ជា​បន្ទាន់ ។

នៅ​វេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល បាន​ចុះ​ដល់​ចំណុច​ទីតាំង​ផ្លូវជាតិ​លេខ ២១B ក្នុងភូមិ​សាស្ត្រ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ឃាត់​បាន​រថយន្ត​ដឹក​ដី​ចំនួន ២៧​គ្រឿង ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នកបើកបរ​រថយន្ត​បង្ក​បញ្ហា​បើកបរ​លឿន និង​វ៉ា​ជែង​កន្លែង​ទីប្រជុំជន​តទៅ​ទៀត នឹង​ឲ្យ​គោរព​ដាច់ខាត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ ចាប់​បាន​លើក​ក្រោយ​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ ដោយ​ឥត​ប្រកែក​តវ៉ា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ