ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា សា​ឌី និង រ៉ូ​លី​ន បង្អួត​ផ្ទះ​វីឡា​ថ្មី ខណៈ​តារា​មួយ​ចំនួន​ថ្ងូរ​បាត់​ចំណូល​ក្នុង​សម័យ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​២​ដួង គឺ​កញ្ញា ណា សា​ឌី និង​តារា​សម្តែង​ភេទ​ទី​៣ រ៉ូ​លី​ន បាន​បង្អួត​ផ្ទះ​វីឡា​ថ្មី​របស់​ខ្លួន​ស្របគ្នា ខណៈ​ពេល​ដែល​មាន​តារា​មួយ​ចំនួន​កំពុង​តែ​ថ្ងូរ​ដូច​សត្វ​ព្រាប​ពី​ការ​បាត់​ចំណូល​នា​សម័យកាល​ជំងឺ​កូ​វី​ដ​១៩​។ ទាំង ណា សា​ឌី និង រ៉ូ​លី​ន សុទ្ធតែ​បង្ហាញ​នូវ​មោនភាព​ចំពោះ​ខ្លួនឯង ដែល​បាន

រាជធានី​ភ្នំពេញ ៖ តារា​២​ដួង គឺ​កញ្ញា ណា សា​ឌី និង​តារា​សម្តែង​ភេទ​ទី​៣ រ៉ូ​លី​ន បាន​បង្អួត​ផ្ទះ​វីឡា​ថ្មី​របស់​ខ្លួន​ស្របគ្នា ខណៈ​ពេល​ដែល​មាន​តារា​មួយ​ចំនួន​កំពុង​តែ​ថ្ងូរ​ដូច​សត្វ​ព្រាប​ពី​ការ​បាត់​ចំណូល​នា​សម័យកាល​ជំងឺ​កូ​វី​ដ​១៩​។ ទាំង ណា សា​ឌី និង រ៉ូ​លី​ន សុទ្ធតែ​បង្ហាញ​នូវ​មោនភាព​ចំពោះ​ខ្លួនឯង ដែល​បាន​ប្រឹងប្រែង​ក្នុង​ការងារ​សិល្បៈ ដើម្បី​បាន​ប្រាក់​មក​ទិញ​ផ្ទះ​នា​ពេល​នេះ​។

ស្រី​ស្រស់​ដែល​តែងតែ​បង្ហាញ​រូបភាព​បែប cute cute តាម​បណ្តាញ​សង្គម​កញ្ញា ណា សា​ឌី បាន​បង្ហោះ​រូបភាព​ផ្ទះ​របស់​ខ្លួន​ដែល​កំពុង​សាងសង់​ជិត​រួចរាល់ អម​ជាមួយនឹង​សារ​តាម​ហ្វេ​ស​ប៊ុ​កថា គ្រប់យ៉ាង​បាន​មក​សុទ្ធតែ​ចេញពី​ក៏​ខំប្រឹង គ្មាន​អ្វី​បាន​មក​ដោយ​ងាយ​ៗ​ទេ​។ អរគុណ​ខ្លួនឯង​សម្រាប់​កាដូ​ដ៏​អស្ចារ្យ​មួយ​នេះ សំខាន់​មក​មើល shop house មក​ដល់​លង់​សម្រស់ Queen វិញ ហិ​ហិ​ហិ​! ស្រលាញ់​ពេញ​បេះដូង​ហើយ​។

ចំណែក រ៉ូ​លី​ន វិញ ក៏​បាន​បង្ហោះ​ថ្មី​ស្រ​ដៀង​គ្នា​នេះ​ដែរ រួម​ជាមួយនឹង​បែប​ប្លែក​ថា ផ្ទះ​វីឡា​ថ្មី​ជិត​រួចរាល់​ហើយ នៅឡើយ​តែ​កូនក្រមុំ​ខ្ញុំ​អើយ​មិនដឹង​ជា​នៅ​ទីណា​ទេ? បងប្អូន​ទាំងអស់​គ្នា​ជួយ​ស៊ែរ ទៅ​ក្រែង​ខ្ញុំ​បាន​ជួប​គូរ​ព្រេង​ពិតប្រាកដ ដើម្បី​សាង​អនាគត​រួម​គ្នា​កើតកូន​ពូន​ជា​ចៅ​រស់នៅ​យ៉ាង​មាន​សុភមង្គល​។

ជា​ការ​កត់សម្គាល់ ការ​បង្អួត​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ ហាក់​មិន​មាន​អ្វី​ចម្លែក​ឡើយ បើ​ទោះបីជា​ក្នុង​កាល​កូ​វី​ដ​ក៏​ដោយ​។ ព្រោះ​ទាំង ណា សា​ឌី និង​រ៉ូ​លី​ន ត្រូវ​បាន​គេ​មើលឃើញ​ថា ជាតា​រា​ដែល​មាន​ហាងឆេង​ទីផ្សារ​ខ្ពស់​មួយ​សម្រាប់​អាជីព​សិល្បៈ​មុន​សម័យកាល​កូ​វី​ដ​។ អាជីព​សិល្បៈ​ដែល​មាន​ជា​បន្តបន្ទាប់​នោះ ដែល​អាច​អោយ​ពួក​គេ​រក​ចំណូល​បាន​គ្រប់គ្រាន់​សម្រាប់​ទិញ​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​បែប​នេះ​។ ទោះជា​យ៉ាងណា តារា​ទាំង​ពីរ​ខាងលើ​នេះ ក៏​បាន​ពើបប្រទះ​ការ​បាត់បង់​ចំណូល​ខ្លះ​ៗ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដូច​ទៅ​នឹង​តារា​ឯទៀត​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​នោះ​មក តារា​ភាគច្រើន​ដែល​ពឹងផ្អែក​តែ​ទៅ​លើ​ការងារ​សិល្បៈ​តែ​មួយ​មុខ​នោះ​បាន​នាំ​គ្នា​ត្អួ​ញ​ត្អែ​រយ៉ា​ង​ខ្លាំង​ពី​ការ​បាត់បង់​ចំណូល​។ ពួក​គេ​ខ្លះ​បាន​ងាក​មក​រក​ចាប់​អាជីព​ផ្សេង​ៗ ក្រៅពី​ការងារ​សិល្បៈ ដើម្បី​រ៉ាប់រង​ជីវភាព​គ្រួសារ​ទប់ទល់​សម័យកាល​កូ​វី​ដ​នា​ពេល​នេះ​។

ទោះជា​យ៉ាង​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សកម្មភាព​សិល្បៈ​បាន​ចាប់ផ្តើម​កំរើក​ឡើង​វិញ​ខ្លះ​ៗ​ជា​បណ្តើរ​ៗ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​តារា​ដែល​មាន​កេរ​ឈ្មោះ​ល្បី​ក៏​ចាប់ផ្តើម​មានការ​ងារ​វិញ​ហើយ​។ តែ​យ៉ាងណា សម្រាប់​តារា​ដែល​មិនសូវ​មានឈ្មោះ​ល្បី គឺ​នៅ​បន្ត​ការ​គ្មាន​ការងារ​លើ​ផ្នែក​សិល្បៈ​នេះ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ