ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​សោកស្តាយ​! លោក​ព្រឹទ្ធាចារ្យ ម៉ក់ កា​ណេ​ន សិល្បករ​ផ្នែក​អា​យ៉ៃបាន​ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​ក្រៃលែង ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា លោក​ព្រឹទ្ធាចារ្យ ម៉ក់ កា​ណេ​ន ហៅ​លោកតា សា​ឡា​ត់ សិល្បករ​ផ្នែក​អា​យ៉ៃ…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​ក្រៃលែង ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា លោក​ព្រឹទ្ធាចារ្យ ម៉ក់ កា​ណេ​ន ហៅ​លោកតា សា​ឡា​ត់ សិល្បករ​ផ្នែក​អា​យ៉ៃ និងកំប្លែង បាន​ទទួលមរណភាព​ហើយ​នៅ​មុន​នេះ​បន្តិច ។

បើ​យោង​តាម​ផលិតករ​ភាពយន្ត លោក ហុយ យ៉ា​ឡេ​ង បាន​បង្ហោះ​សារ​ចូលរួម​មរណទុក្ខ​ចំពោះ​ការ​បាត់បង់​វីរ​សិល្បករ​ខ្មែរ ដោយ​លោក​បានឱ្យ​ដឹង​ថា «​មរតក​មនុស្សរ​ស់បាន​លាចាក​លោក​ម្នាក់​ទៀត​ហើយ ។ លោក​ព្រឹទ្ធាចារ្យ ម៉ក់ កា​ណេ​ន ហៅ​លោកតា សាឡា​ត់ សិល្បករ​ផ្នែក​អា​យ៉ៃ បាន​ទទួលមរណភាព​ហើយ សូម​លោក​ព្រឹទ្ធាចារ្យ​ទៅ​កាន់​សុគតិភព » ។

មរណភាពរបស់លោកតា​សាឡាត់ ត្រូវបានអ្នកសិល្បៈនិងមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធបស់លោក​ព្រឹទ្ធាចារ្យ ម៉ក់ កា​ណេ​ន ទៅកាន់សុខគតិភព ។ ដំណឹងមរណភាពរបស់លោកត្រូវបានផលិតករខ្មែរ បញ្ជាក់ថា លោកទទួលមរណភាពនៅថ្ងៃទី ១៨ ខែមិថុនា នៅគេហដ្ឋាន នៅរាជធានីភ្នំពេញ ក្នុងវ័យ ៧៩ ឆ្នាំ ។

សូមបញ្ជាក់ថា អ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​តាំងពី​សង្គមរាស្ត្រនិយម លោក ម៉ាក កា​ណេ​ន ហៅ ( តា​សាឡា​ត់​) មាន​អាយុ៧៩ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ លោក​គឺជាព្រឹទ្ធាចារ្យ​អា​យ៉ៃ ពេញ​ដោយ​ទេព​កោសល្យ​ប៉ិន​ប្រសប់​ខ្លាំង ទាំង​កាយវិការ និង​ការ​ច្រៀង​ទាក់ទាញ​អ្នក​ទស្សនា បើ​បាន​មើល​ហើយ​មិន​ងាយ​ដើរ​ចេញ​ទៅ​ណា​ឡើយ ។

លោកតាសាឡាត់​ មិនត្រឹមជាអ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​ល្បីឈ្មោះនោះទេ លោកព្រឹទ្ធាចារ្យក៏ជាអ្នកកំប្លែងល្បីឈ្មោះមួយរូបផងដែរ ។ លោកតា ធ្លាប់សម្តែងល្បីឈ្មោះខ្លាំងក្នុងរឿងកំប្លែងរឿង «តាភោគ» ធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ ដែលក្នុងរឿងលោកតាសាឡាត់ ដើរតួជា សេដ្ឋីភោគ កំពូលគំរិះអាចម៌ក្តាប់មួយរូប ៕

អត្ថបទសរសេរ ដោយ