ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជនសង្ស័យ ជិះម៉ូតូ ២០គ្រឿង ដេញវាយប្លន់​ម៉ូតូ​​​យុវជន ២នាក់ មិនបានសម្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូ ១គ្រឿង ត្រូវក្រុមជនសង្ស័យមួយក្រុម ជិះម៉ូតូប្រមាណ ២០គ្រឿង  ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម…

ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូ ១គ្រឿង ត្រូវក្រុមជនសង្ស័យមួយក្រុម ជិះម៉ូតូប្រមាណ ២០គ្រឿង  ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម  ដេញវាយ និងកាប់ គោលបំណងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ក៏នាំគ្នា វាយកំទេចម៉ូតូជនរងគ្រោះទាំង ២នាក់ចោល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បបានកើតឡើង កាលពីវេលាម៉ោង ១និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​។ 

ជនរងគ្រោះ ទាំង២នាក់  មានមួយ ឈ្មោះ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ និង ម្នាក់ទៀតឈ្មោះ  ទ្រី ភេទប្រុស អាយុ១៦ឆ្នាំ។ អ្នកអង្គុយក្រោយ ទាំង ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IG-3913  មិនមានរងរបួសអ្វីឡើយ។ 

ប្រភពពីយុវជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុគឺពួកគេទាំងពីរនាក់កំពុងជិះម៉ូតូ ទៅទិញទឹកផឹក​នៅម្តុំមុខពេទ្យសម្តេចឳ តាមបណ្តោយផ្លូវជាតិលេខ៥ ខណៈពេលជិះម៉ូតូត្រលប់មកផ្ទះវិញ នៅម្តុំសាលាដែក សង្កាត់ឫស្សីកែវ  បានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង មកដល់ជិតផ្លូវបត់​ចូលផ្ទះ ស្រាប់តែលេច​មុខជនសង្ស័យមួយក្រុម មានគ្នាច្រើននាក់ ជិះម៉ូតូប្រមាណ២០គ្រឿង ប្រសាចពេញផ្លូវ តាមពីក្រោយមក។ ភ្លាមនោះ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ស៊ុយសុគី និច ពណ៌លឿង ជិះមកអែប ស្រែកសំឡុតអោយពួកគេទាំងពីរនាក់ ឈប់ម៉ូតូអែបកៀន ធ្វើឲ្យពួកគេភ័យស្លន់ស្លោពេក រូបគេទាំងពីរ ក៏ បន្ថែមល្បឿនយ៉ាងលឿនជិះរត់គេចខ្លួនតែម្តង ភ្លាមៗ ជនសង្ស័យក៏បន្ថែមល្បឿនជិះប្រដេញតាមក្រោយ រហូតមកដល់ មុខផ្សាររាត្រី ឃើញមានមនុស្សច្រើន ជនរងគ្រោះទាំង២នាក់បានផ្តួលម៉ូតូចោលរត់ចុះទៅមាត់ទឹកទន្លេយករួចខ្លួន  បន្ទាប់មកក្រុមជនសង្ស័យ បានចុះមកលើកម៉ូតូជនរងគ្រោះបម្រុងជិះរត់គេចខ្លួន តែត្រូវក្រុមសន្តិសុខយាមនៅផ្សាររាត្រី ចេញមកជួយអន្តរាគមន៍ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ ផ្តូលម៉ូតូចោលវិញនិងនាំគ្នាព្រួតវាយ  និងកាប់កំទេចម៉ូតូជនរងគ្រោះចោល បណ្តាលឲ្យបែកខ្ទេចខ្ទីអស់ បែកក្បាំង និង បែកភ្លើងស្តុបខូចខាតយ៉ាងដំណុំ បន្ទាប់មកក្រុមក្មេង​ទាំងនោះ ក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់។ 

ក្រោយកើតហេតុ នៅកន្លែងកើតហេតុ មិនឃើញមានសមត្ថកិច្ចចុះទៅអន្តរាគមន៍ទេ បន្ទាប់មកជនរងគ្រោះទាំង ២នាក់នោះក៏មិនទាន់បានទៅដាក់ពាក្យបណ្ដឹងដែរ ដោយសារភ័យស្លន់ស្លោពេក ជនរងគ្រោះទាំង២នាក់ បានហៅគ្នា មកជួយជូនត្រលប់ទៅផ្ទះវិញ  រងចាំស្អែកព្រឹកបានមកដាក់ពាក្យបណ្ដឹងម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ