ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឈើ​ប្រណីត​​រាប់​រយ​ដុំ​ទុក​ឱ្យ​មេ​ព្រៃ​ចាត់​ការ

8 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ មេ​ព្រៃ​​សង្កាត់​វើន​សៃ​សហការ​ជា​មួយ​សមត្ថកិច្ច​​មូល​ដ្ឋាន​ចាប់​ឈើ​ប្រណីត​ខុស​ច្បាប់​រាប់​រយ​ដុំ​ កាលពី​រសៀល​ថ្ងៃទី​២២ វិច្ឆិកា ២០១៥ ​នៅ​មាត់​ទន្លេ​សេសាន្ត​

ខេត្ត​រតនគិរី ៖ មេ​ព្រៃ​​សង្កាត់​វើន​សៃ​សហការ​ជា​មួយ​សមត្ថកិច្ច​​មូល​ដ្ឋាន​ចាប់​ឈើ​ប្រណីត​ខុស​ច្បាប់​រាប់​រយ​ដុំ​ កាលពី​រសៀល​ថ្ងៃទី​២២ វិច្ឆិកា ២០១៥ ​នៅ​មាត់​ទន្លេ​សេសាន្ត​ ស្ថិត​នៅ​​ភូមិ​ការឡាន់​ញ៉ៃ ឃុំ​វើន​សៃ ស្រុក​វើន​សៃ ។

ទាក់​ទិន​ទៅនឹង​​ករណី​បង្ក្រាប​​ឈើប្រណីត​ខាង​លើ​នេះ ​សារព័ត៌​មាន​​​យើង​បាន​​​ទាក់​ទង​ទៅ​លោក ម៉ូសា វាំង ​នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើស្រុក​អូរជុំ ​និង​ស្រុក​វើន​សៃ ​បាន​ឱ្យ​ដឹង​ថា ​លោក​​អត់​បាន​​ដឹង​ទេ គ្រាន់​តែ​ដឹង​ថា ​គឺ​មានការ​បង្ក្រាប​មែន​បាន​ចំនួន​ជាង​៥ម៉ែត្រគូប​ ឈើ​រាប់​រយដុំ លោក​មេព្រៃ​មិន​បាន​បញ្ជាក់​ថា តើ​ឈើ​ដែល​​ចាប់​បាន​នោះ​ជា​ប្រភេទ​ឈើ​​ប្រណីត​អ្វី​ខ្លះ​ទេ ។​

​បើ​តាម​ប្រភព​ព័ត៌​មាន​ពីសមត្ថកិច្ច​​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា ឈើ​​ដែល​សមត្ថកិច្ច​​ចាប់​បាន​សុទ្ធ​តែ​​ប្រភេទ​ឈើ​ធ្នង់ មាន​មុខ​កាត់​​១០​គុណ​២០ ​​​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត ​ដើម្បី​រង់​ចាំ​ម្ចាស់​ឈើ​​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​​​​ប៉ុន្តែ​ក្រោយ​​សមត្ថកិច្ច​បង្ក្រាប​​ម្ចាស់​ឈើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕