ម៉េង កែវពេជ្ជតា ហ៊ឹម ស៊ីវន និងទូច ស៊ុននិច មានប្រវត្តិប៉ះគ្នាសម្តែងលើឆាកតែ១ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានការលើកសរសើរថា រូបភាពដែលតារាដ៏ល្បី៣ដួងរូបនេះ បានបង្ហាញកាយវិការចម្រៀងរួមគ្នាធ្វើអោយគេចាប់ចិត្តស្ទើរស្មានមិនដល់។ នេះជាឯកសារបន្សល់ទុកដ៏មានអត្ថន័យកម្របានឃើញបំផុត។ ចាត់ទុកថា នេះជាឯកសារមួយ ឬឃ្លីបវីដេអូមួយដ៏សំខាន់ដែលបានបង្ហោះឡើងធ្វើអោយគេឯងភ្ញាក់ផ្អើលចាប់អារម្មណ៍។

នោះគឺជាកំពូលតារាចម្រៀងផ្នែកនារីដ៏ល្បីល្បាញ៣ដួង ដែលមហាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសចាត់ទុកថា ជារាជនីសំឡេងដ៏ពីរោះក្រអួនក្រអៅ ពិបាករកគូប្រៀប។ វីដេអូចម្រៀងខារ៉ាអូខេ កាលពីច្រើនឆ្នាំមុន ដែលបង្ហោះឡើងនៅលើផេកមួយឈ្មោះ ទូច ស៊ុននិច បានបញ្ចេញចម្រៀងច្រៀងរាំរួមគ្នា ធ្វើអោយផ្អើលអស់ការតាមដាន ហើយមិននឹកថា តារាដ៏លេចធ្លោ៣ដួងនេះមានប្រវត្តិប៉ះគ្នាច្រៀង អេនអន រាំជាមួយគ្នាបែបនេះឡើយ។ នេះជារូបភាពឯកសារដ៏សំខាន់បំផុតសម្រាប់ទុកបង្ហាញសិល្បករ និងអ្នកគាំទ្របានដឹង។

អ្នកទាំង៣ គឺជាតារាស្រីដែលចារក្នុងដួងចិត្តមហាជនយ៉ាងចាក់ឬស ចងចាំមិនអាចភ្លេចបាន ពោលគឹមិនខុសពីជំនាន់ទស្សវត្សទី៦០ ដែលមហាជនអោយតម្លៃសំឡេង រស់ សរីសុទ្ឋា ប៉ែន រ៉ន នោះទេ។ បើទោះក្នុងចំណោមតារាទាំង៣ដួង មានអ្នកនាងទូច ស៊ុននិច ដែលអភ័ព្ទជាងគេ។

មកទល់ពេលនេះ តារាចាស់ទុំទាំង៣ដួងនេះ នៅតែបង្ហាញមុខនៅលើវិស័យចម្រៀង។ លើកលែងតែអ្នកនាង ទូច ស៊ុននិច ដែលរបួសពិការ រមែងចេញបទចម្រៀងពីមុនៗច្រៀងផុសឡើងវិញ តាមផេកដែលមានជូនអ្នកគាំទ្រ និងមានម្តងម្កាលច្រៀងខូវើបទចាស់ឡើងវិញ ដើម្បីតបនឹងការគាំទ្រចង់ស្តាប់សំឡេងដ៏រណ្តំស្រួយ មួយនេះ។











ចែករំលែកព័តមាននេះ