ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរសវ័យចំណាស់ ៧៥ឆ្នាំ ករណីចាប់រំលោ.ភក្មេងស្រី

2 ឆ្នាំ មុន
  • កណ្តាល

ភ្នំពេញ៖ បុរសវ័យ ៧៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពចាប់រំលោ.ភក្មេងស្រីម្នាក់បានសម្រេច នៅក្នុងគុម្ពោធព្រៃមួយកន្លែង។ ក្រោយមក ក្មេងស្រីរងគ្រោះ ប្រាប់ម្ដាយឲ្យដឹង ទើបម្ដាយ​ប្ដឹងឲ្យនគរបាលចាប់ខ្លួន សាកសួរ…

ភ្នំពេញ៖ បុរសវ័យ ៧៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពចាប់រំលោ.ភក្មេងស្រីម្នាក់បានសម្រេច នៅក្នុងគុម្ពោធព្រៃមួយកន្លែង។ ក្រោយមក ក្មេងស្រីរងគ្រោះ ប្រាប់ម្ដាយឲ្យដឹង ទើបម្ដាយ​ប្ដឹងឲ្យនគរបាលចាប់ខ្លួន សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់​។​

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅ​គម្ពោតព្រៃខាងក្រោយផ្ទះក្មេងស្រី​រងគ្រោះ ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ឆេង ផុន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកក្មេងស្រី ទើបអាយុប្រាំមួ.យឆ្នាំប៉ុណ្ណោះ។

​ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង ១១ និង ៣០នាទី​ព្រឹក ក្មេងស្រីរងគ្រោះ បានបាត់ពីផ្ទះ ទើបម្តាយ​ដើររកកូន នៅតាមផ្ទះបងប្អូនអ្នកជិតខាង ប៉ុន្តែរកមិនឃើញសោះ។ រហូតដល់វេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ ទើបឃើញកូនដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះ ដោយខ្លួនប្រាណ​ប្រឡាក់ដីពេញខ្លួន ហើយស្របពេលនោះ ក៏ឃើញជនសង្ស័យខាងលើ ដើរចេញមកតាមក្រោយដែរ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះ​ម្ដាយ ពុំទាន់បានដឹងថា កូនស្រី ត្រូវទទួលរងការរំលោ.ភបំពានពីសំណាក់​តាចាស់នោះទេ ហើយបន្ទាប់ពីបានឃើញខ្លួនប្រាណកូនស្រី ប្រឡាក់ដីពេញខ្លួនបែបនេះ ក៏នាំទៅងូតទឹក។ ពេលនោះ កូនស្រី បាននិយាយប្រាប់ម្ដាយថា នាងឈឺត្រង់​កន្លែងសម្ងាត់ ហើយដោយមានការសង្ស័យ​ ម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យកូន ក៏បានឃើញស្នាមជាំក្រហម និងមានទឹកកា.មបុរសជាប់នៅកន្លែងសម្ងាត់របស់ក្មេងថែមទៀត។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីឃើញស្ថានភាពបែប​នេះ ម្ដាយបានសួរទៅកូនស្រី ទើបដឹងថា ជនសង្ស័យ ជាអ្នកចាប់រំលោ.ភ ហើយភ្លាមៗនោះ ម្ដាយបាននាំកូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីឲ្យគ្រូពេទ្យ ពិនិត្យមើល។ ជាលទ្ធផល គ្រូពេទ្យបានបញ្ជាក់ថាក្មេងស្រី ពិតជាត្រូវគេចាប់រំលោ.ភ​ប្រាកដមែន។

ក្រោយពីដឹងច្បាស់ហើយ​ ម្តាយក៏បាននាំកូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យនគរបាល​ចាប់ខ្លួនតានោះ សាកសួរ និងកសាងសំណុំរឿង ចាត់ការ តាមច្បាប់តែម្ដង៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ