ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ UCB ពង្រីក​សាខា​2​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​សក្តានុពល​សេដ្ឋកិច្ច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ UCB ជា​ធនាគារពាណិជ្ជ មួយ​ដែល​បាន​និង​កំពុង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់​ខ្លួន ។ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​រហ័ស​ទាន់ចិត្ដ ធនាគារ​UCB បាន​ពង្រីក​សាខា​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ចំនួន​២​កន្លែង​បន្ថែម​ទៀត គឺ​សាខា​ទឹកល្អក់ ជា​សាខា​ទី​៩ និង​សាខា​ទឹកថ្លា ជា​សាខា​ទី​១០​។

រាជធានី​ភ្នំពេញ ៖ UCB ជា​ធនាគារពាណិជ្ជ មួយ​ដែល​បាន​និង​កំពុង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់​ខ្លួន ។ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​រហ័ស​ទាន់ចិត្ដ ធនាគារ​UCB បាន​ពង្រីក​សាខា​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ចំនួន​២​កន្លែង​បន្ថែម​ទៀត គឺ​សាខា​ទឹកល្អក់ ជា​សាខា​ទី​៩ និង​សាខា​ទឹកថ្លា ជា​សាខា​ទី​១០​។

លោក Chung Chi Kan បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​សម្រេចចិត្ត​បើក​សាខា​ថ្មី​ទាំង​ពីរ​ខាងលើ​នេះ ព្រោះ​តំបន់​នេះ​ជា​តំបន់​មាន​សក្តានុពល និង​មាន​អភិជន​រស់នៅ​ច្រើន ហើយ​ក៏​ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃ​ទៀត ដែរ ដែល​អាច​ជួយ​ឱ្យ​យើង​ផ្សព្វផ្សាយ​បាន​ងាយស្រួល​។

លើស​ពី​នេះ​ទៀត វា​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ខុន​ដូ សាលា​អន្តរជាតិ​ឯកជន រោងចក្រ ក្លិប​កម្សាន្ត ផ្សារ​ទំនើប គ្លីនិក យានដ្ឋាន មជ្ឈមណ្ឌល​តាំងពិព័រណ៍​ពាណិជ្ជកម្ម ក្រុមហ៊ុន​ធំ​ៗ ស្ថានីយប្រេងឥន្ធនៈ និង​ហាង​លក់ទំនិញ​ជា​ច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ជា​អតិថិជន​គោលដៅ ។ ដើម្បី​ចាប់​យក​ឱកាស​នេះ ថ្នាក់​គ្រប់គ្រង​ធនាគារ​សហ​ពាណិជ្ជ ក​.​អ បាន​ប្រមើល​មើល និង​វិភាគ​ទៅ​លើ​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​នីមួយ​ៗ ហើយ​ក៏​សម្រេចចិត្ត​បើក​សាខា​ថ្មី​២​កន្លែង​នេះ ដើម្បី​បំពេញ​នូវ​រាល់​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ​ក្នុង​តំបន់​» ។

លោក​បន្ថែម​ថា ៖ «​ធនាគារ​នឹង​លើកកម្ពស់​សុខុមាលភាព និង​វិបុលភាព​របស់​អតិថិជន ភាគ​ទុ​និក និង​បុគ្គលិក​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់ ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​សុចរិត​ភាព ភាព​បើក​ទូលាយ និង​យក​តម្រូវការ​អតិថិជន​ជា​គោល​» ។

បើ​តាម​លោក Chung Chi Kan ឱ្យ​ដឹង​ថា ៖ «​ធនាគារ​របស់​លោក​នឹង​ពង្រីក​ខ្លួន​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ និង​សម្រេច​ឱ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ដោយ​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​លើស​ពី​ការ​រំពឹង​ទុក ចំពោះ​សេវាកម្ម​ជាន់ខ្ពស់ និង ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​នានា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ។

ធនាគារ UCB ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៣១ មីនា ១៩៩៤ ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អនុម័ត​យល់ព្រម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ​បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​ប្រកបដោយ​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន ។ បច្ចុប្បន្ន​នេះ ក៏​បាន​សហការ​ជា​ដៃគូ​ជាមួយ​ធនាគារ E.SUN ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​កោះ​តៃវ៉ាន់ ៕