ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយ​រៀង រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី ២២​នាក់​ថែម​ទៀត និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​៤៩​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​២២​នាក់ ស្រី​១៤​នាក់ ក្នុង​នោះ​មាន​ទារិកា​អាយុ​៤​ខែ​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩ ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​មាន​ចំនួន​៤៩​នាក់ រីឯ

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​២២​នាក់ ស្រី​១៤​នាក់ ក្នុង​នោះ​មាន​ទារិកា​អាយុ​៤​ខែ​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩ ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​មាន​ចំនួន​៤៩​នាក់ រីឯ​ករណី​ជា​សះស្បើយ (​គ្មាន​) នេះ​បើ​តាម​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​១,៣១១​នាក់ ក្នុង​នោះ​ស្រី​៧៥៥​នាក់ ជា​សះស្បើយ​សរុប​៨៧១​នាក់ ស្រី​៥០៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៣២​នាក់ ស្រី​២៤៤​នាក់ ករណី​ស្លា​.​ប់​៧​នាក់ ក្នុង​នោះ​ស្រី​២​នាក់​។
ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២២​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​ចំនួន​០៦​នាក់​, បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​ចំនួន​០៥ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ ក្រុង​បា​វិត​ចំនួន​១១​នាក់​។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ ដោយ​ផ្ទាល់ ឬ​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព និង​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​លេខ​ទូរស័ព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ សូម​មើល​លម្អិត​នៅ​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ