ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទៅ​បោះតង់នៅភ្នំខ្នង​ផ្សា ​ថ្ងៃ​ទី​១៨-២០មិថុនា​ កុំ​ភ្លេច​អាវ​ភ្លៀង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ដែល​មាន​គម្រោង​ទៅបោះតង់នៅ​ខ្នង​ផ្សា ខ្នង​ក្រពើ ខ្នង​វាល ខ្នង​សំពៅ តំបន់​ឱ​រ៉ា​ល់ និង​តំបន់​មួយ​ចំនួន​ទៀត នា​ថ្ងៃ​ទី​១៨​ដល់ទី​២០ មិថុនា…

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ដែល​មាន​គម្រោង​ទៅបោះតង់នៅ​ខ្នង​ផ្សា ខ្នង​ក្រពើ ខ្នង​វាល ខ្នង​សំពៅ តំបន់​ឱ​រ៉ា​ល់ និង​តំបន់​មួយ​ចំនួន​ទៀត នា​ថ្ងៃ​ទី​១៨​ដល់ទី​២០ មិថុនា ខាង​មុន​នេះ កុំ​ភ្លេច​ត្រៀម​អាវ​ភ្លៀង​ទៅ​ផង ព្រោះថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ មិថុនា​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​២២ ខែមិថុនា គ្រប់​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ។

«​ខ្នង​ផ្សា​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​តាំង​បំពង តំបន់​រលាក់​កង់ជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ជាទី​តាំង​ប្រសព្វ​មុំ​បី​ដែល​ផ្សា​ភ្ជាប់​ខេត្ត​ចំនួន​បី​គឺ កោះកុង កំពុងស្ពឺ និង​ខេត្ដពោធិ៍សាត់ ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់​ៗ វាល​ស្រល់ ដ៏​ស្រស់​ស្អាត​និង​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ ហើយ​ថ្មី​ៗ​នេះ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កម​គ្គុ​ទេសចរណ៍​មួយ​បាន​ផ្សាយ​ថា ខ្នង​ផ្សា ខ្នង​សំពៅ នេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ទេសចរណ៍​ក្នុងស្រុក ប្រមាណ​ជិត​១​ពាន់​នាក់ ទៅ​បោះ​តង់​កម្សាន្ត នា​ថ្ងៃ​ទី​១៨-២០ មិថុនា ។

ជាមួយនឹង​អាកាសធាតុ​ប្រែប្រួលបែប​នេះ ក្រៅពី​សម្ភារ​សម្រាប់​ដំណើរ​កម្សាន្ត លោក​អ្នក​គួរតែ​ត្រៀម​សម្ភារ​សម្រាប់​ការពារ​ទឹកភ្លៀង ទៅ​ជាមួយ​ផង មាន​ដូច​ជា ៖
-​អាវ​ភ្លៀង ៖ វា​អាច​នឹង​ភ្លៀង​គ្រប់ពេល នៅ​ពេល​អ្នក​ទាំងអស់​គ្នា​ធ្វើ​ដំណើរ​ឡើង​ភ្នំ និង​ចុះ​ភ្នំ អ​ញ្ចឹ​ង​ហើយ​ត្រូវ​ដាក់​អាវ​ភ្លៀង​ទៅ​មួយ​ផង ។
-​កា​តាប​ការពារ​ជម្រាប​ទឹក ៖ មាន​អាវ​ភ្លៀង​តែ​មួយ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ គួរតែ​ដាក់​កា​តាប​ការពារ​ជម្រាប​ទឹក​មួយ​ផង ដើម្បី​ការពារ​ទូរស័ព្ទ កាមេរ៉ា ផោ​វើ​ប៊ែ​ង រឺ​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ទៀត ឫ​ក៏​ដាក់​ថង់​ស្រោប​លើ​របស់របរ​ទាំងនោះ ។
-​អង្រឹង មាន​គ្រប​តង់​កៅស៊ូ ៖ ការ​ដេក​ក្នុង​តង់ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​លោក​អ្នក​និយម​ដេក​លើ​អង្រឹង​វិញ ត្រូវ​តែ​មាន​តង់​គ្រប​ពីលើ​ហើយ ដើម្បី​ការពារ​ទឹកភ្លៀង ។
-​អាវ​ដែល​ធន់​នឹង​អាកាសធាតុ​ត្រជាក់ ៖ ដោយសារ​តែ​អាកាសធាតុ​ពេល​យប់ និង​ពេល​ព្រឹក​ព្រលឹម វា​អាច​នឹង​ធ្លាក់​ត្រជាក់ ដូច្នេះ​ហើយ​អ្នក​គួរតែ​ដាក់​អាវ​រងា ទៅ​មួយ​ផង ។

ក្រសួង​ធនធានទឹក ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​២២ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​គួរ​ប​ផ្សំ និង​ប្រព័ន្ធ​សម្ពោធ​ទាប នូវ​ភាគ​ខាងលើ​ថ្វី​ត្បិត​តែ​បាត់​ក្នុង​មួយ​រយៈពេល តែ​នឹង​ក៏​កើតឡើង​វិញ ។

ដោយ​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ​តាម​តំបន់ ។ ជាមួយ​គ្នា​នេះ អាច​នឹង​មាន​ខ្យល់​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​នឹង​រលក​សមុទ្រ​ផង​ដែរ ។

ក្រសួង​ថា​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ទន្ទឹម​នោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ (Thunderstorm) ក៏​កើត​មាន​ផង​ដែរ ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ពិសេស​នៅ​ភាគ​ឦសាន ភាគ​ខាងជើង​នៃ​ជួរ​ភ្នំ ដងរែក ។ ឯ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ (Thunderstorm) ក៏​កើត​មាន​ផង​ដែរ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C
នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ទន្ទឹម​នោះ​ក៏​អាច​មាន​ខ្យល់​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​និង​រលក សមុទ្រ​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ