ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កសិកម្មនៅ​កម្ពុជា៖ ​ជប៉ុន-កម្ពុជាកំពុងអនុវត្តគម្រោងសំខាន់ៗចំនួន៣​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ របស់រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នេះ អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​កម្ពុជា​-​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ របស់រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នេះ អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​កម្ពុជា​-​ជប៉ុន ថា​ជា​រៀង​រាល់​ឆ្នាំ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អនុវត្ត​នៃ​កិច្ច​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​បច្ចេកទេស​ផ្លូវការ​របស់​ជប៉ុន​ជា​ច្រើន​។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២១ មាន​គម្រោង​ចំនួន​៣ ដែល​កំពុង​អនុវត្ត​៖
១- Rice Seed Production and Promotion.
២- Capacity Building for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava.

ដំណើរការ​នៃ​ការ​អនុវត្ត​គម្រោង​ដោយ​ទទួល​បាន​លទ្ធផល​ដូច​ជាៈ

  • គម្រោង​បាន​រៀបចំ​ប្រព័ន្ធ​វាយតម្លៃ និង​បញ្ជាក់​គុណភាព​គ្រាប់​ពូជស្រូវ (QDS: Quality Declared Seed System) និង​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ពិនិត្យ និង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រព័ន្ធ​នេះ​បាន​សាកល្បង​អនុវត្ត​រួច​ហើយ​នៅ​ខេត្តព្រៃវែង តាកែវ និង​ខេត្ត​មួយ​ចំនួន​ទៀត​។
  • បាន​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់ គ្រោះថ្នាក់ ការ​វិភាគ និង​ការ​គ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ ព្រមទាំង​ការ​យល់​ដឹង​អំពី​បច្ចេកទេស និង​ច្បាប់​ពាក់ព័ន្ធ​ដែល​មាន​ជា​ធរមាន​។
  • បាន​អភិវឌ្ឍ​ប្រព័ន្ធ​ផលិតកម្ម​ពូជ​ដំឡូង​មី និង​អភិរក្ស​ពូជ​តាម​រយ​:​ការ​បណ្តុះ​ជាលិកា​នៅ​មន្ទីរពិសោធន៍ សុខភាព​ពូជ សត្វល្អិត និង​ជំងឺឆ្លង​។​ល​។
  • ជួយ​លើកកម្ពស់​សមត្ថភាព​យល់​ដឹង​អំពី​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​វារីវប្បកម្ម ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ការ​បញ្ជាក់​វិញ្ញាបនបត្រ​គុណភាព​ផលិតផល​ត្រី ដូច​ជា Cam-GAP និង Cam-ORG​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បន្ត​ថា​៖ «​កិច្ច​សន្ទនា​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​លើក​ទី​៥ “​ស្ដី​ពី​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ស្បៀង​ដែល​កិច្ច​សន្ទនា​ទ្វេភាគី​” ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង ឬ​កម្មវិធី​ដែល​ទាក់ទង​នឹង​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ស្បៀង​នៅ​កម្ពុជា និង​ពិភាក្សា​ឯកភាព​លើ​ភារកិច្ច​របស់​ក្រុមការងារ​រួម​សម្រាប់​កិច្ច​សន្ទនា​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ស្ដី​ពី​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ស្បៀង​ព្រមទាំង​ពិភាក្សា​កំណត់​មុខទំនិញ​កសិកម្ម​ជាក់លាក់​មួយ​សម្រាប់​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​សាកល្បង​នៅ​កម្ពុជា​និង​ពិនិត្យ​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​ចំណាប់អារម្មណ៍ និង​សំណូមពរ​របស់​ក្រុមហ៊ុន​ឯកជន ជា​ពិសេស​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ដែល​បាន​នឹង​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Yamato Green Co., Ltd ស្តី​ពី “​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ​” ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ខេត្តកណ្តាល ដែល​គាំទ្រ​ដោយ​គម្រោង KUSANONE របស់​ជប៉ុន​។ មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា​ដែល​មាន​មន្ទីរពិសោធន៍​តូច​មួយ ដើម្បី​ត្រួតពិនិត្យ​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅ​សល់​។ ដូច្នេះ​វា​ធ្វើ​ឱ្យ​យើង​អាច​ផ្តល់​នូវ​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត​លើ​ទីផ្សារ​។ ស្ថា​ត​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សង្ឃឹមថា​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ចែកចាយ​អាហារ​សុវត្ថិភាព និង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​។

គម្រោង​បង្កើត​សហគមន៍​កសិកម្ម​គំរូ​ដែល​តម្រង់​ទិស​ទៅ​លើ​ការ​ធ្វើ​ជំនួញ (Project for Establishing Business-Oriented Agricultural Cooperative Models, BPAC) គឺជា​គម្រោង​ជំនួយ​បច្ចេកទេស​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ជប៉ុន Official Development Assistant, ODA) បាន​ផ្ដល់​ឱ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​រយៈ JICA ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​អ្នក​អនុវត្ត​ដោយ​សហការ​ជាមួយ JICA នៅ​កម្ពុជា​។ គម្រោង​BPAC នេះ​បាន​អនុវត្ត​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និង​ខេត្តស្វាយរៀង ដែល​មាន​រយៈពេល​០៥​ឆ្នាំ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៤ ដល់​ខែឧសភា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ