ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្យ៉ាង​ដែរ​! ឥណ្ឌូនេស៊ី​យកឡានក្រុង​ធ្វើ​ជាកន្លែងចាក់វ៉ាក់សាំងចល័តជូនប្រជាជន

2 ឆ្នាំ មុន

ឥណ្ឌូនេស៊ី ៖ ទីក្រុងមួយរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួន តាមរយៈឡានក្រុង។

ឥណ្ឌូនេស៊ី ៖ ទីក្រុងមួយរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួន តាមរយៈឡានក្រុង។ ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់ពិធីបុណ្យសាសនាដ៏សំខាន់មួយ។

អាជ្ញាធរប្រចាំទីក្រុង Pekanbaru នៅលើកោះស៊ូម៉ាត្រា បានបង្កើនចំនួនឡានក្រុងរហូតដល់១០គ្រឿង នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ដោយឡានក្រុងទាំងនោះ នាំយកវ៉ាក់សាំងចិនស៊ីណូវ៉ាក (SINOVAC) ចំនួន១២,០០០ដូស និងកំពុងចាក់ជូនពលរដ្ឋក្នុងតំបន់ច្រើនជាង១០០០ដូសក្នុងមួយថ្ងៃ។

តាមរយៈកម្មវិធីចាក់វ៉ាក់សាំងលើរថយន្តក្រុងនេះ អាជ្ញាធរទទួលបានការឆ្លើយតប ប្រកបដោយការពេញចិត្តពីសំណាកពលរដ្ឋ។ ដែលពួកគាត់បានលើកឡើងថា វាបានចូលកាន់តែកៀក និងផ្តល់ភាពងាយស្រួលជាងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង។

ប្រទេសប្រជុំកោះក្នុងតំបន់អាស៊ីអា​គ្នេ​យ៏ ដែលមានប្រជាជនប្រមាណ២៧០លាននាក់មួយនេះ កំពុងប្រឈមខ្លាំងទៅនឹងការកើនឡើង ករណីឆ្លងរីករាលដាលកូវីដ១៩។ បន្ទាប់ពីពិធីបុណ្យសាសនា Eid al-Fitr កាលពីខែមុន។ ដែលមានមនុស្សរាប់លាននាក់ បានធ្វើដំណើរទៅលេងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។

គិតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩សរុបជាង១,៩លាននាក់។ ដោយក្នុងនោះជាង១,៧លាននាក់ បានជាសះស្បើយ។ ខណៈដែល​អ្នកស្លា.ប់សរុបមានចំនួន៥២,៨៧៩នាក់៕ (ដកស្រង់ចេញពី Rappler)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ