ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡេ​ង សុខ​គា ជាប់​ឆ្នោត​ជា​ប្រធាន​សភា​ពា​ណិ​កម្ម​អាណត្តិ​ថ្មី

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ នា​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ បាន​រៀបចំ​ពិធី​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សភាពាណិជ្ជកម្ម​អាណត្តិ​ថ្មី ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សមាជិក

ខេត្តកំពង់ស្ពឺ ៖ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ  នា​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ បាន​រៀបចំ​ពិធី​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សភាពាណិជ្ជកម្ម​អាណត្តិ​ថ្មី ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សមាជិក សមាជិកា​នៃ​សភាពាណិជ្ជកម្ម​ខេត្ត​។ សម្រាប់​បេក្ខជន​ដែល​ជាប់​តំណែង​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​អាណត្តិ​ថ្មី​នេះ ក៏​នឹង​ក្លាយជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ។

ក្រោយ​ការ​បោះ​ឆ្នោត​រួម​មក លោក​ឡេ​ង សុខ​គា ដែល​ជា​ពាណិជ្ជករ​វ័យក្មេង​ត្រូវ​បាន​សមាជិក សមាជិកា​នៃ​សភាពាណិជ្ជកម្ម​ទាំងអស់​ផ្តល់​ទំនុកចិត្ត​បោះ​ឆ្នោត​ជ្រើស​ធ្វើ​ជា​ប្រធាន​អាណត្តិ​ថ្មី​ដែល​មាន​អនុប្រធាន​៥​រូប ដើម្បី​ដឹកនាំ និង​ពង្រឹង​ការងារ​របស់​សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

បន្ទាប់​ពី​ការ​គាំទ្រ​ពី​សមាជិក សមាជិកា​ទាំងអស់ ដោយ​ធ្វើការ​បោះ​ឆ្នោះ​ឱ្យ​លោក​ឡេ​ង សុខ​គា ជា​ប្រធាន​សភាពាណិជ្ជកម្ម​អាណត្តិ​ថ្មី​រួច​មក លោក​បាន​លើក​ឡើង​ថា សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ស្ពី ជា​ស្ថាប័ន​តំណាង​ឲ្យ​វិស័យ​ឯកជន​ដែល​បាន​និង​កំពុង​បន្ត​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​សំដៅ​បង្ក​បរិយាកាស​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តជាតិ ដូច្នេះ​រូប​លោក​រួម​ជាមួយនឹង​អនុប្រធាន​៥​រូប​ផ្សេង​ទៀត នឹង​ខិតខំ​ដឹកនាំ​ពង្រឹង​ការងារ ពង្រីក​ទំនាក់ទំនង ដើម្បី​ឱ្យ​សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​នេះ ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត ក៏​ដូច​ជា​ការ​គៀងគរ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន និង​បើក​រោងចក្រ សហគ្រាស កាន់តែ​ច្រើន​ជាង​មុន ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្តល់​ការងារ​ជូន​ប្រជាជន​ធ្វើ​ផង​ដែរ​។

លោក​ឡេ​ង សុខ​គា ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​ទាំងអស់​របស់​សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្តល់​ទំនុកចិត្ត និង​ជឿជាក់​លើ​រូប​លោក និង​បាន​បោះ​ឆ្នោត​ជូន​លោក​ធ្វើ​ជា​ប្រធាន​ដឹកនាំ​សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​នេះ ហើយ​លោក​សូម​ប្តេជ្ញា​ថា នឹង​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​គឺ​ខិតខំ​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​វិនិយោគទុន​នៅ​កម្ពុជា ក៏​ដូច​ជា​ខេត្តកំពង់ស្ពឺ​កាន់តែ​ច្រើន​ឡើង​ៗ​។

លោក​ឡេ​ង សុខ​គា បាន​បន្ថែម​ថា ការងារ​របស់​សភាពាណិជ្ជកម្ម​មាន​ច្រើន​ណាស់​ដែល​ត្រូវ​តែ​ធ្វើ ដូច​ជា​ការ​គៀងគរ​សមាជិក​ថ្មី​បន្ថែម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្មភាព​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស និង​ការ​សហការ​រៀបចំ​ឲ្យ​មាន​ជា​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​បរទេស និង​ការ​សហការ​រៀបចំ​ពិព័រណ៍ ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​ធុរកិច្ច​អន្តរជាតិ និង​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​សកា្ត​នុ​ពល​នៅ​កម្ពុជា​។ ការ​រក​ទីផ្សារ​ឱ្យ​កសិករ ការ​សម្របសម្រួល​ដល់​ការ​នាំ​ចេញ​កសិផល​ផ្សេង​ៗ​របស់​កសិករ ការ​ពង្រីក​ចំណង​មេត្រីភាព​រវាង​ទីក្រុង​និង​ទីក្រុង ខេត្ត​និង​ខេត្ត ខេត្ត​និង​ប្រទេស ប្រទេស​និង​ប្រទេស​ជាដើម​។ ការ​រៀបចំ​ខិត​បណ្ណ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ដូច​ជា បណ្តាញ​ទំនាក់ទំនង​សង្គម (facebook) និង​គេហទំព័រ​របស់​សភាពាណិជ្ជកម្ម​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ  និង​សមិទ្ធផល​ការងារ​ដែល​សភា ពាណិជ្ជកម្ម​សម្រេច​បាន​នា​ពេល​កន្លង​មក​។​ល​។

គួរ​រំលឹក​ផង​ដែរ​ថា សភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ចាប់ពី​អាណត្តិ​ទី​១ មក​ដល់​ពេល​នេះ មាន​សមាជិក សមាជិកា​ជាង​១​ពាន់ ដែល​ដឹកនាំ​ដោយ​ប្រធាន​១​រូប និង​អនុប្រធាន​៥​រូប ៕