រាជធានីភ្នំពេញ ៖ បវរកញ្ញាចក្រវាលកម្ពុជា២០២០ ចំណាត់ថ្នាក់លេខ៣ ឌី សុរក្ខិតា ជាបវរកញ្ញាកម្ពុជាម្នាក់ក្នុងចំណោម Top5 ដែលមានមុខស្រទន់ដ៏ស្រស់ស្អាត គួរអោយគយគន់ដែលជាទម្រង់ត្រូវនឹងបែបផែន MISS INTERNATIONAL តើ សុរក្ខិតា អាចឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិមួយនេះបានទេ? ប្រសិនបើនាងអាចមានសិទ្ធិចូលរួមបាននោះ ពិតជាធ្វើអោយមានការទាក់ទាញយ៉ាងសំខាន់មិនខានឡើយ។
Dy Sorakheta for Miss International Cambodia 2021 បើសិនជានាងត្រូវបានគេបញ្ជូនទៅលើសង្វៀនប្រកួតបវរកញ្ញាមែននោះ ពិតជាពិសេសតែម្តង។ អាចនិយាយបានថា ក្នុងវិស័យបវរកញ្ញានេះសុរក្ខិតា ធ្លាប់ដាក់ពាក្យប្រឡងលើផ្នែកនេះបានប៉ុន្មានដងហើយ។ មុនប្រឡូកលើវិស័យ បវរកញ្ញាចក្រវាឡកម្ពុជារូបនេះ នាងក៏ធ្លាប់ប្រកួត Miss grand Cambodia ជាប់លេខ២ ខណៈជំនាន់នាងលេខ១ គឹអ្នកនាង ឌី លីកា។
ចែករំលែកព័តមាននេះ