ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលៈ​ទាំង​៥​មាន​ចំពោះតែ​អ្នក​បដិបត្តិ​ធម៌

2 ឆ្នាំ មុន

ពលៈ​៥​អង្គ​គឺជា​ឥន្ទ្រិយ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​ដែល​អាច​កើត​មាន​ចំពោះតែ​បុគ្គល​ដែល​ធ្លាប់​បដិបត្តិ​ធម៌​ជា​យូរ​មក​ហើយដោយ​មានការ​វឹក​ហាត់ ថ្នឹក​ស្ទាត់ជំនាញ ។ តួ​ពលៈ​៥​អង្គ​នោះ​មាន​៖ ១-​សទ្ធា​ពលៈ ការ​ចាប់ផ្តើម​ចម្រើន​ធម៌​មិន​រើស​ពេលវេលា មិន​ថា​យប់​ឬ​ថ្ងៃ ត្រជាក់​ឬ​ក្តៅ មាន​កម្លាំង ឬ​ហេវ​ហត់…

ពលៈ​៥​អង្គ​គឺជា​ឥន្ទ្រិយ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​ដែល​អាច​កើត​មាន​ចំពោះតែ​បុគ្គល​ដែល​ធ្លាប់​បដិបត្តិ​ធម៌​ជា​យូរ​មក​ហើយដោយ​មានការ​វឹក​ហាត់ ថ្នឹក​ស្ទាត់ជំនាញ ។ តួ​ពលៈ​៥​អង្គ​នោះ​មាន​៖

១-​សទ្ធា​ពលៈ ការ​ចាប់ផ្តើម​ចម្រើន​ធម៌​មិន​រើស​ពេលវេលា មិន​ថា​យប់​ឬ​ថ្ងៃ ត្រជាក់​ឬ​ក្តៅ មាន​កម្លាំង ឬ​ហេវ​ហត់ ឈឺ​ឬ​ជា យ៉ាងណាមិញ​ហាក់បីដូចជា​ទឹក​រលក​ប្រដេញ​គ្នា​មិន​ចេះ​ឈប់ ។

២-​សតិ​ពលៈ សតិ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច គ្រប់ពេល ឃ្លាំ​រង់ចាំ​មើល​អារម្មណ៍​ឥត​ស្រាកស្រាន្ត យ៉ាងណាមិញ​ហាក់បីដូចជា​កូន​កំពង់​រង់ចាំ​មើលផ្លូវ​ម្តាយ ត្រឡប់​មកពីផ្សារ ។

៣-​សមាធិ​ពលៈ ការ​តម្កល់ចិត្ត​ឱ្យ​មូល​ក្នុង​អារម្មណ៍​មិន​ចេះ​រាយមាយ នឿយណាយ ធុញទ្រាន់ យ៉ាងណាមិញ​ហាក់បីដូចជា​ស្រមោល​អន្ទោលតាមប្រាណ ។

៤-​វីរិយពលៈ មានការ​ព្យាយាម​ជំនួយ​ដល់​សទ្ធា​ពលៈ​ក្នុង​កិច្ច​ចាប់ផ្តើម ឥត​ស្រាក​ស្រា​ន មិនរ​វីរ​វល់​ជាមួយនឹង​ពេលវេលា មិន​ចេះ​នឿយហត់ គ្មាន​ទី​បញ្ចប់ យ៉ាងណាមិញ​ហាក់បីដូចជា​ទឹក​ហូរ​មិន​ចេះ​ហត់ ។

៥-​បញ្ញា​ពលៈ បញ្ញា​មាន​ភាព​ភ្លឺស្វាង ឆ្លាត​វៃ រំពៃ រង់ចាំ​ពិចារណា​ធម៌ ការ​កើត​រលត់​នៃ​សង្ខារធម៌ តាម​ទ្វារ​ទាំង​៦​រហូត​ដល់​បាន​កម្លាំង​បញ្ញា អាច​កាត់​ផ្តាច់​កិលេស​បានជា​ស្ថាពរ យ៉ាងណាមិញ​ហាក់បីដូចជា ព្រះ​សុរិយា​ចែងចាំង​រស្មី​មិន​ចេះ​ឈប់​ឈរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ