ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង ប្រកាសពីអ្នកស្លា.ប់ម្នាក់ ដោយសារជំងឺកូវីដ១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន ម្នាក់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ករណីស្លាប់នេះ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀង​…

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន ម្នាក់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ករណីស្លាប់នេះ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀង​ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវ​ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

​អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ គឺឧបាសកឈ្មោះ ឆាន់ សាំ អាយុ ៧១ឆ្នាំ រស់នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ កាលពីថ្ងៃ២២ឧសភា ឆ្នាំ២០២១ បានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ១៩ ក្រុមការងារបាន​បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលអ្នកជំងឺ មានស្ថានភាពសុខភាពចាប់ផ្តើមវិវត្តន៍ទៅ​សភាពធ្ងន់ធ្ងរតាំងពីចូលមកសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយ ក្នុងការដកដង្ហើម នៅថ្ងៃទី០៦មិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៤៥នាទីព្រឹក បានទទួលមរណភាពដោយសាររលាកសួត និងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាង បង្កឡើងពីជំងឺ​កូវីដ១៩ រួមផ្សំនិងជរាពាធផង។

ក្រោយពីជនរងគ្រោះ បានទទួលមរណភាព ក្រុមការងារគ្រូពេទ្យបានបញ្ជូនទៅបូជាសព នៅឈាបនដ្ឋានរួចបាន​រើសអដ្ឋិធាតុបញ្ជូនឲ្យក្រុមគ្រួសារ។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្តវិធានរបស់សម្តេចតេជោហ៊ុនសែន «៣កុំ និង ៣ការពារ »ទាំងអស់គ្នា​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ