ឆោម និមល យកពេលវេលាច្រើនដើម្បីមើលថែម្តាយគ្រាមកដល់ស្រុកកំណើត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង ឆោម និមល បានមកដល់ស្រុកកំណើតរបស់ខ្លួនបានមួយរយៈកាលច្រើនថ្ងៃមកហើយ។ អ្នកនាងបានធ្វើចត្តាឡីស័ក១៤ថ្ងៃរួចរាល់ ដោយពេលនេះកំពុងតែមានវត្តមាននៅខេត្តបាត់ដំបងនាផ្ទះម្តាយ។
បើតាមគម្រោងអោយដឹង អ្នកនាង ឆោម និមល មកលេងស្រុកខ្មែរលើកនេះ ចំណាយពេលច្រើនខែអាចដល់កន្លះឆ្នាំ ដោយមួយភាគធំយកពេលវេលាមើលថែ និងផ្តល់ភាពកក់ក្តៅអោយម្តាយដែលជរា។

តាមការអោយដឹងពីតារាចម្រៀង ឆោម និមល និងជាអតីតម្ចាស់ពានរង្វាន់អប្សរាឆ្នាំ១៩៩៧ បានអោយដឹងថា អ្នកនាងមកកម្ពុជាលើកនេះ អាចប្រើពេល៦ខែ ដើម្បីបំពេញគម្រោងជាច្រើនដែលមានស្រាប់ ជាពិសេសអ្នកនាងយកពេលវេលាមកនៅជាមួយសាច់ញាតិ នៅជិតម្តាយក្បែរកាយ មើលថែគាត់អោយកក់ក្តៅ មានកម្លាំងចិត្ត ព្រោះគាត់ចាស់ បើសិនជាមានកូនចៅនៅជិត ធ្វើល្អដាក់គាត់នោះអាចឈ្នះជំងឺផ្សេងៗ។

ប្អូនស្រីអ្នកស្រីឆោម ឆវិន រូបនេះបន្តថា មិនទាន់មានពេលវេលាបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នៅឡើយទេ តបការសំណូមពរមកពីរវល់ពេក។ ក្នុងចិត្តមកស្រុកខ្មែរលើកនេះ គឺចង់បន្សល់ទុកស្នាដៃថត ចម្រៀង ទុកជាកាដូ ប្រសិនបើមានផលិតកម្មណាទាក់ទងនោះនឹងពិចារណា ដោយសារយើងមានពេលយូរដែរ មុនពេលឡើងទៅអាមេរិកវិញ។

អ្នកនាងក៏មានការនឹករលឹកដល់បងប្អូនអ្នកគាំទ្រត្រកូលឆោមជានិច្ចដែរ នៅតែបម្រើវិស័យចម្រៀងជូនអោយតែនៅស្រឡាញ់គាំទ្រ។ ក្នុងចំណោមបងប្អូនត្រកូលឆោម ឃើញនៅមានអ្នកស្រីឆោម ឆវិន នៅបន្តចាប់អាជីពចម្រៀង ដែលអ្នកស្រីក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយច្រៀងសម្តែងតាមកម្មវិធីផ្សេងៗ។ ចំណែក ឆោម និមល ក៏បន្តការងារសិល្បៈដូចបងស្រីច្រៀងតាមរដ្ឋនានានៅអាមេរិក ហើយរមែងបង្ហាញវត្តមាននៅស្រុកខ្មែរជាញឹកញយ ព្រោះជាទឹកដីដែ មិនអាចចោលបាន។














ចែករំលែកព័តមាននេះ