ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ហាង​ប៊ៀ​រ​ហ្គា​ឌិន ខារ៉ាអូខេ ០៣​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង ចុះ​ធ្វើ​រដ្ឋបាល និង​ធ្វើ​កិច្ចសន្យា​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ចំពោះ​ម្ចាស់​ហាង​ដែល​មាន​លក់​គ្រឿង​ស្រវឹង ហាង​បៀរហ្គាឌិន និង​ខារ​រ៉ា​អូ​ខេ​ក្នុង​ក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ ឯកឧត្តម​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង ចុះ​ធ្វើ​រដ្ឋបាល និង​ធ្វើ​កិច្ចសន្យា​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ចំពោះ​ម្ចាស់​ហាង​ដែល​មាន​លក់​គ្រឿង​ស្រវឹង ហាង​បៀរហ្គាឌិន និង​ខារ​រ៉ា​អូ​ខេ​ក្នុង​ក្រុង​ស្វាយ​រៀង ដែល​បើក​ធ្វើ​អាជីវកម្ម និង​ទទួលភ្ញៀវ​ឲ្យ​ចូល​ផឹកស៊ី​ធ្វើការ​អប់រំ​ណែនាំ និង​បញ្ឈប់​កុំ​ឲ្យ​មាន​បើក​លក់​នូវ​គ្រឿង​ស្រវឹង​ដែល​មានការ​ប្រមូលផ្តុំ​គ្នា​បន្ត​ទៀត ។
ស្រប​ពេល​ដែល​ខេត្តស្វាយរៀង​កំពុង​ផ្ទុះ​ការ​ឆ្លង​រាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ និង​សូម​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល «៣ ការពារ ៣ កុំ »​។

ករណី​ចុះ​បង្ក្រាប​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ មិថុនា ២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ច្រាំង​ទន្លេ​វ៉ៃ​គោ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

គួរ​រំលឹក​ផង​ដែរ​ថា ខេត្តស្វាយរៀង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ កើនឡើង​ដល់​៩៣០​នាក់ ស្រី​៥៤៧​នាក់ (​ជនជាតិ​ខ្មែរ​៨៨៦​នាក់ ជនបរទេស​ចំនួន​៤៤​នាក់​» ករណី​ជា​សះស្បើយ​៤៦៣​នាក់ ស្រី​២២២​នាក់ ស្លាប់​០៦​នាក់ ។

នេះ​បើ​តាម​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប នេះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង ចៅសង្កាត់ និង​កម្លាំង​នរ​គ​បាល​ប៉ុស្តិ៍​រដ្ឋាភិបាល និង​ក្រុង​បាន​ចុះ​ធ្វើ​រដ្ឋបាល​ផ្អាក​បណ្តោះអាសន្ន ហាង​ផឹកស៊ី​ចំនួន​០៣​កន្លែង​ដែល​មាន​យីហោ «​បៀរហ្គាឌិន​ខ្យល់​ទន្លេ​» ហាង​លក់​គ្រឿងក្លែម​គ្រប់មុខ​យីហោ «​ណា​រិ​ន​សំណាង »​និង​ហាង​លក់​គ្រឿងក្លែម យីហោ​«​សុខា លី​សា »​ត្រង់​ចំណុច​បណ្តោយ​ផ្លូវ​ច្រាំង​មាត់ទន្លេ​វ៉ៃ​គោ ស្ថិត​នៅ​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

ឯកឧត្តម​តូច ប៉ូ​លី​វ៉ា បាន​ណែនាំ​ដល់​ម្ចាស់​ហាង និង​អ្នកបម្រើ​ការងារ​ក្នុង​ហាង​ព្រមទាំង​ភ្ញៀវ ចូល​ផឹកស៊ី ដើម្បី​ឲ្យ​យល់​ដឹង​ពី​ជំងឺរាក​ត្បា​តនៃ​មេរោគ​កូ​វី​ដ​.១៩ ដ៏​កាច​សាហាវ និង​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ។

បន្ទាប់​លោក​អភិបាលក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ម្ចាស់​ហាង​ធ្វើ​កិច្ចសន្យា​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​រង់ចាំ​អាជ្ញាធរ​អនុញ្ញាត​ពី​ក្រសួងទេសចរណ៍​ជា​ថ្មី​ហើយ​ទើប​បន្ត​បើក​លក់​បាន ប៉ុន្តែ​អាច​លក់​បាន បាយ ម្ហូប ស៊ុប វិច​ខ្ចប់ ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ