ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អត់​ច្បាប់និង​រំលោ.ភ​ចូលទន្លេ អាជ្ញា​ធរ​ខណ្ឌជ្រោយ​ចង្វារ​ចុះផ្អាក​បាន១ថ្ងៃ សង់ឡើងវិញ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​សំណង់​យ៉ាង​ធំ​ស្កឹមស្កៃ​មួយ ដែល​អាជ្ញាធរ​និយាយ​ថា អត់​ច្បាប់ និង​រំលោ.ភ​ច្រាំង​ទន្លេមេគង្គ ស្ថិត​នៅ​ផ្លូវ​កែវ​ចិន្តា​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ផ្អាក​បាន​តែ​១​ថ្ងៃ ក៏​ឃើញ​ដំណើរការ​សាងសង់​ឡើង​វិញ​។

រាជធានី​ភ្នំពេញ ៖​សំណង់​យ៉ាង​ធំ​ស្កឹមស្កៃ​មួយ ដែល​អាជ្ញាធរ​និយាយ​ថា អត់​ច្បាប់ និង​រំលោភ​ច្រាំង​ទន្លេមេគង្គ ស្ថិត​នៅ​ផ្លូវ​កែវ​ចិន្តា​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ផ្អាក​បាន​តែ​១​ថ្ងៃ ក៏​ឃើញ​ដំណើរការ​សាងសង់​ឡើង​វិញ​។

សំណង់​អត់​ច្បាប់​នេះ​ត្រូវ​គេ​ដឹង​ថា មាន​ម្ចាស់​ឈ្មោះ​អ៊ុយ វាំង​សង់ ភេទ​ប្រុស ជា​ថៅកែ​ផ្ទះសំណាក់​មួយ បាន​សាងសង់​អស់​រយៈ​ពេល​ប្រមាណ​ជាង​៣​ខែ​មក​ហើយ និង​បាន​កម្ពស់​៤​ជាន់​ហើយ ដែល​អាជ្ញាធរ​អះអាង​ថា អត់​ច្បាប់ និង​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ។ ចំណែក​ការ​សាងសង់​ទៀត​សោត មិន​បាន​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ត្រូវ​បិទ​បាំង​នោះ​ទេ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ ទើប​អ្នក​ជិតខាង​ដាក់​ពាក្យ​ប្តឹង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ព្រឹក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក​អ៊ុយ សា​រុន អភិបាលរង​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ណែនាំ​ឱ្យ​ផ្អាក​ការ​សាងសង់​ដោយ​អះអាង​ថា សង់​ពុំ​មានការ​អនុញ្ញាត និង​រំលោភ​ចូល​ក្នុង​ទន្លេ​មេ​ង្គ ។

ទោះបីជា​យ៉ាងណា​ក្តី ការ​ផ្អាក់​សំណង់​នេះ បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា សំណង់​នោះ បាន​ដំណើរការ​ឡើង​វិញ​យ៉ាង​រំភើយ ។ គេ​ពុំ​ដឹង​ថា មានការ​ត្រូវរ៉ូវ​គ្នា ឬ​មានការ​អន្តរាគមន៍​យ៉ាងណា​នោះ​ទេ បានជា​អាជ្ញាធរ​ចុះ​ផ្អាក​សំណង់​អត់​ច្បាប់ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​សង់​ឡើង​វិញ ដែល​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ឃ្សុ​យ​មែន ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​មក អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​ផ្អាក​សំណង់​នេះ​ម្តង​មក​ហើយ តែ​ម្ចាស់​អាងខ្នង អ្នកមាន​អំណាច​ម្នាក់​ចេញ​មុខ​អន្តរាគមន៍ ហើយ​បាន​ដំណើរការ​សាងសង់​ទាំង​ល្មើសច្បាប់​ទៀត ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ក៏​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ផ្អាក​ទៀត​បាន​តែ​១​ថ្ងៃ ក៏​ចាប់ផ្តើម​សាងសង់​ឡើង​វិញ​ទាំង​ច្បាប់ និង​រំលោភ​ចូល​ទន្លេ​ទៀត ។