ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្ត​ស្វាយរៀង អំពាវនាវ​ដល់​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ គួរតែ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រោងចក្រ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានធ្វើការ​អំពាវនាវ​ដល់​ប្អូនៗ ក្មួយៗ…

ខេត្តស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានធ្វើការ​អំពាវនាវ​ដល់​ប្អូនៗ ក្មួយៗ កម្មករ កម្មការិនី​រោងចក្រ គួរតែ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រោងចក្រ គួរ​កុំទៅ​ចម្លងរោគ​ដល់​ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បងប្អូន​របស់ខ្លួន​ទេ​។​

​លោក​បាន​បន្តទៀតថា ប្រសិនបើ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រោងចក្រ វា​ពិបាក​តែម្នាក់ឯង ប៉ុន្តែ​បើសិនជា​ទៅផ្ទះ នឹង​អាច​ចម្លងរោគ​ដល់​ច្រើន​គ្នា និង​អាចម​ន្ត្រី​ជំនាញ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកពាក់ព័ន្ធ ជាច្រើន​នាក់​ទៀត​។

​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ការចុះពិនិត្យ​ការងារ​យក​សំណាក​នាពេលនេះ គឺជា​លើក​ទី​៣ ហើយ​ដល់ក​ម្មករ កម្ម​ការ​នី​រោងចក្រ​យូ​លី​១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ក្រុង​បាវិត​។

​លោក បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​ទៀតថា ចាប់តាំងពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​យក​សំណាក​បាន​យក​សំណាក​កម្មករ កម្មការិនី ចំនួន ២.៥១១​នាក់ និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ចំនួន ៣៤៨​នាក់​។ រោងចក្រ​ចំនួន ០៧ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ដែល​បាន​យក​សំណាក មាន​រោងចក្រ យូ​លី​១ រោងចក្រ ប្យ៊ូ​ល​ធី​ហ្វូ​ល​វីន​ដូ និង​រោងចក្រ អូ​ខ្លូត តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន មាន​រោងចក្រ សាន់ ហ្វេ​ង រោងចក្រ ម៉ូ​រ៉ូ​ហ្វូ​ជី និង​រោងចក្រ យូ​ធីឡាយ ហើយ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង មាន​រោងចក្រ អេ​អិន​ជេ​។

ចំពោះ​ប្រភព​ចម្លង​មានការ​ពិបាក​សន្និដ្ឋាន ដោយសារ​ករណីខ្លះ ប្តី​ប្រពន្ធ​ធ្វើការ​រោងចក្រ​ផ្សេងគ្នា បើ​មាន​វិជ្ជមាន និង​ចម្លង​គ្នា ហើយ​ចម្លង​ទៅ​រោងចក្រ​ផ្សេងទៀត ប៉ុន្តែ​មាន​រោងចក្រ​ខ្លះ ថៅកែ​រោងចក្រ​អនុវត្តតាម SOP ត្រឹមត្រូវ ឃើញថា ពុំមាន​ការចម្លង​ទេ​។ ចំពោះ​ប្អូនៗ ក្មួយៗ កម្មករ កម្មការិនី​មួយចំនួន ដែល​ស្នើសុំ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រោងចក្រ ដោយសារ​ពួកគាត់​យល់ដឹង ពុំ​ចង់​ចម្លងរោគ​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់ ហើយ​ពួកគាត់ បាន​បញ្ជាក់ថា នៅក្នុង​រោងចក្រ ត្រូវបាន​ថៅកែ​រោងចក្រ គិតគូរ​តាំងពី​ការហូបចុក និង​កន្លែង​ស្នាក់នៅ និង​មិន​មានការ​កាត់​ប្រាក់ខែ​ទៀតផង​។​

​លោក​អភិបាលរង​ខេត្ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្ក​ហ​បណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តស្វាយរៀង និង​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្ត សូម​កម្មករ កម្មការិនី រោងចក្រ គោរព​ឱ្យបាន​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក ដែល​ក្រសួងសុខាភិបាល​ដាក់ចេញ ជាពិសេស​វិធានការ ៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

​លោកជំទាវ​កិត្តិ​សង្ក​ហ​បណ្ឌិត ម៉ែន សំអន និង​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត សូម​ប្រសិទ្ធ​ពរជ័យ ដល់​ក្មួយៗ កម្មករ កម្មការិនី មាន​សុខ​ភាពល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​។ ក្រុមការងារ បាន​យក​បាយ​កញ្ចប់ មក​ហូប​អាហារ ចែកជូន​កម្មករ​កម្ម​ការិនី​ផងដែរ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ