ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​មិនទាន់បាន ១​ឆ្នាំ​ផង ផ្លូវ​ខូច​ជិត ១០​កន្លែង នៅ​ប៉ោយប៉ែត​-​ផ្សារកណ្តាល​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ផ្លូវ​បេតុង ១​ខ្សែ នៅ​ចំណុច​ព្រំប្រទល់​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល ឬ​ហៅ ផ្លូវ​ស្តង់​តា​ងួន (​ផ្លូវ​ខាងលិច​ភូមិ​ប្រជា​ធម្ម​លិច​) សាងសង់ មិនទាន់បាន…

បន្ទាយមានជ័យ​៖ ផ្លូវ​បេតុង ១​ខ្សែ នៅ​ចំណុច​ព្រំប្រទល់​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល ឬ​ហៅ ផ្លូវ​ស្តង់​តា​ងួន (​ផ្លូវ​ខាងលិច​ភូមិ​ប្រជា​ធម្ម​លិច​) សាងសង់ មិនទាន់បាន ១​ឆ្នាំ​ផង ពេលនេះ ខូច និង​កំពុង​ជួសជុល​ថ្មី ១០​កន្លែង​។ អ្នកស្រុក ដាក់​ការសង្ស័យថា អាចមកពី​ការស្ថាបនា គ្មាន​គុណភាព​។​

​តាំងពី​កា​ចាប់ផ្តើម​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ មិន​ថា អ្នកដំណើរ​ឆ្លងកាត់ ឬ​អ្នកស្រុក​នោះទេ គឺ​បានឃើញ​កន្លែង​ខ្លះ មាន​បាច​ខ្សាច់​ពីលើ​។ ឯ​កន្លែង​ខ្លះ មាន​ស្រោច​កៅស៊ូ និង​កន្លែង​ខ្លះ បែរជា​សាងសង់​បេតុង​បន្ថែម ពីលើ​ផ្លូវ​ចាស់​។

​អ្វីដែល​គេ​ឃើញ​នៅ​ចំណុច​ជួសជុល​នេះ គឺ​នៅ​ពេលយប់ មិន​ស្លាក​សញ្ញា​ចរាចរណ៍​ឡើយ​។ អ្នកបើកបរ​យានយន្ត​ខ្លះ ប៊ិះ​ជួប​គ្រោះថ្នាក់ ដោយ​បើក​ធ្លាក់​ជង្ហុក នៅ​ចំណុច​ជួសជុល ព្រោះតែ​គ្មាន​សញ្ញា​ចរាចរណ៍ ឲ្យ​ដឹង​ជាមុន​។ ដោយឡែក នៅ​កន្លែង​ខ្លះ គេ​ដាក់​មែកឈើ ជា​សញ្ញា​ខ្លះ ដែល​អាច​ឲ្យ​អ្នកដំណើរ​ដឹង និង​ប្រុងប្រយ័ត្ន​បាន​។

​ឆ្លើយតប​នឹង​បញ្ហា​ផ្លូវ​ធ្វើ​ឆាប់​ខូច​នេះ ត្រូវបាន​លោក ផាន់​ណា ដែលជា​មេការ​ជួសជុល​ផ្លូវ ១​ខ្សែ​ខាងលើ និយាយ​យ៉ាងខ្លី​ថា មកពី​អំឡុងពេល​ជួសជុល​ថ្មីៗ សំណង់​មិនទាន់​ស្ងួត​ល្អ បែរជា​ក្រុម​ឡានធំ បើកបរ​បំពាន​បា​រ៉ា​ស់​ឆ្លងកាត់ ទើប​ផ្លូវ​ទៅជា​ខូច​បែបនេះ ហើយ​ថា បើ​ចង់​ច្បាស់​ទៅ​សួរ​ពួក​ជាង កំពុង​ជួសជុល​ទៅ ខណៈ​ក្រុម​ជាង កំពុង​ជួសជុល បាន​បដិសេធ មិន​ហ៊ាន​និយាយ​អ្វី​ទាំងអស់ ជាមួយ​អ្នកកាសែត​។​

​បើតាម​អាជ្ញាធរ​កន្លងមក លើកឡើងថា ផ្លូវ ១​ខ្សែ​នេះ ជា​គម្រង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ជា​ថវិកា​អភិវឌ្ឍន៍​ឃុំ​សង្កាត់​របស់​សង្កាត់​ទាំង​២ សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​ប៉ោយប៉ែត​។ ផ្លូវ​នេះ មាន​ប្រវែង ១០០០​ម៉ែត្រ ធ្វើ​ពី​បេតុង ទទឹង ៨​ម៉ែត្រ កម្រាស់ ១​តឹក​កន្លះ មាន​គ្រោងឆ្អឹង​ដែក និង​ចំណាយ​ទឹកប្រាក់​សរុប ៨០០​លាន​រៀល​៕ មុត សារុន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ