ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ធី ណា​តា ទៅ​ជប៉ុន​បាន​សង្សារ​នៅ​ជប៉ុន ទៅ​អូស្ត្រាលី​បាន​សង្សារ​នៅ​អូស្ត្រាលី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ធី ណា​តា កាលពី​ប៉ុន្មាន​ខែ​មុន បាន​ប្រកាស​ឱ្យ​ដឹង​ពី​ចំណងស្នេហា​របស់​នាង​ជាមួយ​បុរស​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​បង្ហាញ​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​អូស្ត្រាលី​ទៅ​វិញ ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​ធី ណា​តា កាលពី​ប៉ុន្មាន​ខែ​មុន បាន​ប្រកាស​ឱ្យ​ដឹង​ពី​ចំណងស្នេហា​របស់​នាង​ជាមួយ​បុរស​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​បង្ហាញ​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​អូស្ត្រាលី​ទៅ​វិញ ។

កញ្ញា​ធី ណា​តា ដែល​ជា​ប្អូនស្រី​ជីដូនមួយ​របស់​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ពិតជា​ផ្លាស់​ប្តូរ​គូស្នេហ៍​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​រហ័ស​មែន ។ ប៉ុន្មាន​ខែ​មុន ធី ណា​តា ធ្លាប់​ប្រកាស​ថា នាង​បិទ​បេះដូង​ហើយ ព្រោះ​មាន​គូស្នេហ៍​រស់នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​វា​បាន​ដល់​ផ្លូវបំបែក ។ ធី ណា​តា បញ្ជាក់​ពី​ការ​បែកបាក់​នោះ​ថា «​ខ្ញុំ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​នៅ​ប្រទេស​ជប៉ុន​នោះ​ហើយ ដោយសារ​តែ​ពួក​យើង​អស់​និស្ស័យ​ជាមួយ​គ្នា មិន​អា​ចត​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​គាត់​បាន​ទៅ​មុខ​ទៀត​ទេ ។ ខ្ញុំ​មិន​ចង់​លើក​ហេតុផល​អ្វី​វែង​ឆ្ងាយ​ឡើយ ព្រោះ​យើង​បាន​បែក​គ្នា ខាន​ទាក់ទង​គ្នា​យូរ​ខែ​តាំងពី​មុន​ពេល​នាង​ខ្ញុំ​មានកម្ម​វិធី​ឡើង​ទៅ​ច្រៀង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ម្ល៉េះ ។ យើង​បាន​បែក​គ្នា​ហើយ​មិន​គួរ​ជជីក​រក​ខុស​ត្រូវ ទាញ​យក​ចំណុច​មិនល្អ​មក​វិភាគ​ទេ ។ បើ​អស់ចិត្ត​មាន​តែ​បែក​គ្នា​» ។

ធី ណា​តា បាន​ចំណាយពេល​ជាង​មួយ​ខែ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​លោក​អ៊ែន​ឌី និង​តារាចម្រៀង​ខ្មែរសុរិន្ទ អ្នក​នាង​ជេន សាយ​ចៃ ។ នៅ​លើ​ទឹកដី​ល្បី​សត្វ​កង់​ហ្គូ​រូ​នោះ កញ្ញា​ធី ណា​តា បាន​ជួប​ស្នេហា​ថ្មី​ជាមួយ​បុរស​អូស្ត្រាលី ។ កញ្ញា​ធី ណា​តា ទទួលយក​បុរស​នោះ​ជា​គូស្នេហ៍​ថ្មី ដោយសារ​នាង​មើលទៅ​គេ​មាន​និស្ស័យ​ចូល​ចិត្ត ស្រឡាញ់ និង​ឲ្យ​តម្លៃ  នាង ។ បុរស​អូស្ត្រាលី​នោះ​មាន​អាយុ​៣៨​ឆ្នាំ ជា​អ្នក​រកស៊ី ។ អ្នក​ទាំង​២​បាន​ស្គាល់គ្នា​ពេល​ទៅ​ញាំ​ុ​អាហារ​ជាមួយ​មិត្តភក្តិ ។ «​ស្នេហ៍​ថ្មី​នេះ​ពិតជា​មានកា​រវិ​វ​ឌ្ឍ​លឿន ដោយសារ​តែ​ខាង​បុរស​ជា​សង្សារ​គាត់​ថែម​ទាំង​សុំ​នាង​ខ្ញុំ​រៀប​ការ​ទៀត​ផង បើ​អាច​ទៅ​រួច កាន់តែ​ឆាប់​កាន់តែ​ល្អ ប៉ុន្តែ​នាង​ខ្ញុំ​មិន​ទាន់​គិត​ទេ​សុំ​ពន្យារពេល​កន្លះ​ឆ្នាំ​ទៀត​សិន ព្រោះ​ចង់​ឲ្យ​បាន​យល់ចិត្ត​គ្នា​បន្ត​ទៀត និង​ចង់​ឲ្យ​ចាស់ទុំ​បាន​ស្គាល់​ពិចារណា​ទាំងអស់​គ្នា​ដែរ ចៀសវាង​សម្រេចចិត្ត​តែ​ម្នាក់ឯង ។ ម្យ៉ាងទៀត​គឺ​ចង់​សម្រួល​ការងារ​ឲ្យ​បាន​ល្អ ដើរទៅ​មុខរឹង​មាំ​បន្ថែម​ទៀត​ផង​ដែរ ។​បើសិនជា​រៀប​ការ​រួច ខាង​គូស្នេហ៍​សន្យា នឹង​ធានា​រូប​នាង​ខ្ញុំ​ចាកចេញ​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​តែ​ម្តង ដើម្បី​នៅ​មើលថែ​ទាំ​គ្នា ។ យ៉ាងណា​ក្តី នាង​ខ្ញុំ​សុំ​ទុក​ពេលវេលា​ឲ្យ​ក្លាយជា​អ្នក​បញ្ជាក់​ការណ៍​ពិត ដោយ​រំពឹង​ថា ស្នេហា​ថ្មី​នេះ​នឹង​មិន​ជូរ​ចត់​ដូច​គ្រា​ដំបូង​នោះ​ទេ ដ្បិត​តាម​ការ​សង្កេត​របស់​នាង​ខ្ញុំ គឺ​គាត់​ពិតជា​បុរស​ល្អ​មួយ​សម្រាប់​ឲ្យ​នាង​ខ្ញុំ​មាន​ទំនុកចិត្ត គ្រាន់តែ​ថា​ចាំ​មើលទៅ​មុខ​ទៀត​សិន​» ។ កញ្ញា​ធី ណា​តា និយាយ​បែប​នេះ ។

កាលពី​កញ្ញា​ធី ណា​តា ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​នៅ​ទីនោះ ។ មិន​ខុស​ពី​បុរស​អូស្ត្រាលី​ទេ​ណា​តា​សរសើរ​ពី​បុរស​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​លើ​ចំណុច​ល្អជា​ច្រើន ហើយ​មាន​គម្រោង​រៀប​ការ​ដែរ តែ​ទីបំផុត​បាន​បែរខ្នង​ដាក់​គ្នា ។

ចំពោះ​ចំណង​ស្នេហ៍​របស់​កញ្ញា​ធី ណា​តា ជាមួយ​បុរស​អូស្ត្រាលី​នោះ មាន​តែ​ពេលវេលា​ទេ​ទើប​អាច​បញ្ជាក់​បាន​ថា​គង់វង្ស ឬ​អត់ ៕